រំភើបខ្លាំងណាស់ ! ទាំងស្អាត ទាំងចិត្តល្អ ពេលនេះគាត់បានទិញទូរស័ព្ទថ្មី ឲ្យប្អូនស្រី តាមពាក្យសន្យាហើយ....(មានវីដេអូ)
-

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយឃ្លីបរបស់ក្មេងស្រីម្នាក់ អង្គុយយំនៅតាមផ្លូវ បន្ទាប់ពីចោរឆក់ទូរស័ព្ទរបស់គាត់ យកទៅបាត់ ស្របពេលដែលគាត់កំពុងតែអង្គុយលក់នំតែម្នាក់ឯងទាំងកណ្តាលអាធ្រាត នៅមុខសាលាសុីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញ ដើម្បីបានលុយសម្រាលជីវភាពគ្រួសារប្រចាំថ្ងៃ យ៉ាងណាមិញនៅកាលពីយប់មិញនេះ ក្មេងស្រីម្នាក់នេះត្រូវបានចោរមួយក្រុមបានឆក់យកទូរស័ព្ទដៃរបស់គាត់ យកទៅបាត់ស្រមោល ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញវីដេអូមួយឃ្លីបនេះផ្ទុះលើបណ្តាញសង្គមហ្វេសប៊ុកភ្លាមស្រាប់តែធ្វើឲ្យមហារជនជាច្រើនកើតមានក្តីអាណិតអាសូរខ្លាំង ដោយសារតែក្មេងស្រីម្នាក់នោះនៅតូចណាស់ ប៉ុន្តែគាត់មានក្តីតស៊ូរព្យាយាម និងខិតខំប្រឹងប្រែងខ្លាំងមែនទែនដើម្បីជួយសម្រួលជីវភាពគ្រួសារនិង បង់ថ្លៃផ្ទះជួលដែលរស់នៅរាល់ថ្ងៃ។

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា VJ Ping ដោយក្តីអាណិតអាសូរទៅដល់ក្មេងស្រីខ្លាំងពេក គាត់ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា គាត់និងទិញទូរស័ទ្ទថ្មីមួយគ្រឿង ឲ្យប្អូនស្រីដើម្បីជួយសម្រាលជីវភាពប្អូន បន្ទាប់ពីបង្ហោះសារនៅលើបណ្តាញសង្គមរួច ស្រាប់តែនៅមុននេះបន្តិច បងប្រុសម្នាក់នេះគាត់បានទិញនិងយកទៅឲ្យក្មេងម្នាក់នោះដល់កន្លែងលក់នំហើយ គ្រាន់តែបានទូរស័ព្ទភ្លាម ប្អូនស្រីមានអារម្មណ៍សប្យាយចិត្តខ្លាំងណាស់ និងបានអគុណទៅដល់បងប្រុសម្នាក់នោះដោយទឹកមុខស្រស់ស្រាយ ផងដែរ។