សូមចូលរួមរំលែកទុក្ខផង...តារាចម្រៀង ជុំ លីណូ មានទុក្ខជាទម្ងន់ ដោយសារតែលោកឪពុក របស់លោកបានទទួលមរណៈភាពហើយ...
-

ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព​ លោក ជុំ លីណូ មានទុក្ខជាទម្ងន់ ដោយសារតែលោកឪពុក របស់លោកបានទទួលមរណៈភាពហើយ។ នេះបើតាមការឲ្យពីគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា ។


លោកអុឹម ជីវ៉ា បានបង្ហោះសារកាលពីប៉ុន្មានមុននេះថា "សូមជួយស៊ែShareជាដំណឹងផង??ពេលនេះលោកឳពុករបស់តារាចំរៀងលោក ជុំ លីណូ បានទទួលមរណៈភាពហើយ R.I.P. !!! សពត្រូវបានដឹកចេញពីមន្ទីពេទ្យកាល់ម៉ែត្រ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ភូមិចន្លោះរេន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយសពនិងត្រូវបូជានៅថ្ងៃស្អែកទី27 វេលារម៉ោង៥រសៀល។


ខ្ញុំបាទ អុឹម ជីវ៉ា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកឳពុកតារាចំរៀង លោកជុំលីណូផង សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ??។


ខ្ញុំបាទ អុឹម ជីវ៉ា សូមកោតសរសើដោយស្មោះចំពោះ លោកជុំលីណូទោះបីឪពុកឈឺដល់ថ្នាក់សង្រ្គោះបន្ទាន់ក៏មិនហ៊ានសុំអំណោយឬប្រាប់អ្នកសិល្បៈអោយដឹងដែរ ទាល់តែគាត់ទទួលមរណៈភាពបានខ្ញុំដឹង មិនមែនដូចអ្នកសិល្បៈខ្លះយកម៉ែឪមានជំងឺធ្វើអាជីកម្មរកអំណោយដើម្បីបានលុយដាកហោប៉ៅខ្លួនឯងទេ ។ សុំទោសនិយាយត្រង់បន្តិចហើយ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា"។


យ៉ាងណាមិញ មានបងប្អូនខ្មែរ ដែលជាអ្នកគាំទ្រ និងស្រលាញ់លោក​ ក៏បានចូលរួមរំលែកទុក្ខ និងបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងចំពោះការបាត់បង់មួយនេះ៕


ប្រភព៖ អុឹម ជីវ៉ា