គំរូអាក្រក់...បើកឡានបណ្តើរ ថតវិដេអូបណ្តើរ ឃើញគ្រប់គ្នាដែលចរាចរណ៍លើដងផ្លូវជាសម្រាមឬយ៉ាងម៉េច ...(មានវិដេអូ)
-

កាលពីថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៩ មានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Sun France បានបង្ហោះសារយ៉ាងរំភើបទៅកាន់មនុស្សជាទីស្រលាញ់ថា" ខឹងគេទុកចោលយូរពេក យំរហាម ហើមមុខ លួងមិនបាត់ទេ? ដល់ឃើញកាដូរបាត់ឈឹងដូចគេបេះ កាដូរលើកទីមួយញញឹម ដល់ទី២បិទមាត់លែងជិតតែម្តង? ហាហាមនុស្សស្រីតែប៉ុណ្ណឹង ស្រួលលួងតាស៎ Somalita Pich ?? មើលពីដើមដល់ចប់ ហើយមើលម្តងទៀតបានដឹងថាទឹកមុខយ៉ាងណា ខូចណាស់សូម៉ាលីតាហ្នឹង???"។


អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺម្ចាស់គណនីហ្វេសប៊ុក បាននិយាយលួងមនុស្សជាទីស្រលាញ់ ដែលកំពុងតែយំនៅក្នុងឡាន ហើយនិងមានកាដូរថែមទៀតផង។ 


ដោយឡែក ក៏មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញអារម្មណ៍មិនពេញចិត្ត ទៅលើម្ចាស់គណនីហ្វេសប៊ុក ដោយការយកចិត្តមនុស្សជាទីស្រលាញ់ ពេលកំពុងតែបើកបររថយន្ត បណ្តើរឡាយវិដេអូបណ្តើរ ដោយមិនខ្លាចគ្រោះថ្នាក់ អ្វីបន្តិចសោះ។


ទន្ទឹមនឹងនេះក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ny Noeun បានបង្ហោះសារថា "នេះជាគំរូដ៏អាក្រក់សូមកុំយកតម្រាប់តាម បើកឡានថតវីដេអូពេញវាលមិនយកចិត្តទុកដាក់ ស្មើនឹងប្រមាថអាយុជីវិតគេឯងលើដងផ្លូវ បើជ្រុលទៅបុកគល់ឈើស្លាប់តែគ្នាឯងទៅមានទៅអីព្រោះអ្នកឯងប្រមាថអាយុជីវិតខ្លួនឯង តែហេតុអីមកចង្រៃអីលើដងផ្លូវហ្នឹង អាយុជីវិតគេវាគ្មានតម្លៃឬយ៉ាងម៉េច ឯណាទៅសមត្ថកិច្ច មានភស្តុតាងចឹងហើយតិចមិនធ្វើការទៅ សូម្បីតែ ដេវិដបេគខេម ព្រោះតែការបើកបរនិយាយទូរស័ព្ទត្រូវតុលាការកាត់ទោសមិនឲបើកបរ6ខែ ចុះនេះកាន់ទូរស័ព្ទថតលេងច្រងេងច្រងាង មិនយកចិត្តទុកដាក់បើកបរ ហើយម៉េចឃើញគ្រប់គ្នាដែលចរាចរណ៍លើដងផ្លូវជាសម្រាមឬយ៉ាងម៉េច"។



មានវិដេអូ៖



ប្រភព៖ Sun France