ស្តាប់ហើយនៅតែពិរោះ... ជីវិតកម្មឆ្លងដែន បកស្រាយដោយលោក សែម សង្វាត រឹតតែអាណិត...(មានវិដេអូ)
-

អតីតតារាចម្រៀង លោកសែម សង្វាត ដែលបានបាត់មុខពីសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ ស្រាប់តែពេលថ្មីៗនេះ ក៏មានបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពរបស់គាត់ស្ថិតនៅក្នុងសភាពស្គមរីងរ៉ៃ ថែមទាំងមានជីវភាពក្រីក្រទៀតផង។


ដោយឡែក អ្នកនាងស្រីអូន ក្រោយពីបានឃើញសភាពលោកគួរឲ្យអាណិតបែបនេះ អ្នកនាងក៏បានទៅសួរសុខទុក្ខលោកដល់ផ្ទះ ព្រមទាំងបានដឹងពីជីវិតដ៏កំសត់របស់លោកថែមទៀតផង។ អ្នកនាងបានរៀបរាប់ទាំងទឹកភ្នែកថា ពេលខ្លះបងប្រុស សែម សង្វាត​ ហូបបាយជាមួយពងទា ហើយពេលខ្លះទៀតរកតែអង្ករហូបមិនបានផង។ ក្រោយពីបានឃើញក៏មានបងប្អូនតាមបណ្តាញសង្គម មានការអាណិត តារាចម្រៀងរូបនេះយ៉ាងខ្លាំង។


ដោយមើលឃើញពីជីវិតដ៏កំសត់របស់តារាប្រុសរូបនេះ ផលិតកម្ម ហ្គ្រីនមូន "Green Moon Production" បានបង្ហោះចម្រៀងដែលមានចំណងជើងថា  ជីវិតកម្មឆ្លងដែន នៅតែពិរោះដូចមុនអញ្ចឹង។នៅក្នុងគណនីហ្វេសប៊ុករបស់  Green Moon Production បានរៀបរាប់ថា​ "បទ ជីវិតកម្មឆ្លងដែន ច្រៀងឡើងសារជាថ្មី​ដោយ លោក សែម សង្វាត អាណិតគាត់ណាស់ធ្លាក់ខ្លួនបែបនេះ បងប្អូននៅចាំបងប្រុសដែរទេ ថ្ងៃអាទិត្យមិ្សលមិញអញ្ជើញគាត់មក ផលិតកម្ម ហ្គ្រីនមូន បកស្រាយបទចំរៀងចាស់ៗរបស់គាត់ សម្លេងគាត់នៅតែពិរោះដូចមុនចឹង(សូមបងប្អូនសប្បុរសជនជួយបងប្រុសផង) នេះលេខរបស់បងប្រុស សែម សង្វាត ០៩៣ ៥៩ ១៨ ៦០ និង ០១១ ៦៦ ០៣ ០៨។


មានវិដេអូ៖ 



ប្រភព៖ Green Moon Production