ព្រះវិហារៈ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចព្រៃទទឹង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ជនសង្ស័យម្នាក់ មានឈ្មោះ Wang Zhenyu ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិចិន និងជាអ្នកគ្រប់គ្រងកម្មករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើឲ្យកម្មករចិន ចុះទៅក្នុងរណ្តៅរ៉ែមាស បណ្តាលឱ្យថប់ដង្ហើម ស្លាប់ចំនួន៣នាក់យ៉ាងរន្ធត់។

ចំណែកជនរងគ្រោះ ជាជនជាតិចិន ទាំង៣នាក់ រួមមាន១ឈ្មោះ WangZhenran ភេទប្រុស អាយុ៣២ឆ្នាំ។ ២ឈ្មោះGaoDehua ភេទប្រុស អាយុ៥៧ឆ្នាំ។ ៣ឈ្មោះ ZhangJichun ភេទប្រុស អាយុ៤៦ឆ្នាំ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋាន នគរបាល បច្ចេកទេស និង វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្ត។ ចំណែកជនសង្ស័យជាជនជាតិចិន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕