អាណិតណាស់​ ម្ចាស់ថ្លៃអើយ...ឪពុកស្លាប់ចោល ម្តាយទៅធ្វើការឆ្ងាយ ប្អូនប្រុសរស់នៅជាមួយលោកយាយ ហើយគាត់ជំងឺទៀត ប្អូនប្រុសចង់បានសំភារៈសិក្សា ហើយប្អូននឹងខំប្រឹងរៀន ដើម្បីជួយដល់គ្រួសារ...(មានវិដេអូ)
-

មនុស្សម្នាក់ៗកើតមកលើលោកនេះ តែមានទុក្ខលំបាករៀងៗខ្លួន មិនថាអ្នកមាន ឬអ្នកក្រនោះទេ ។ ដោយក្តីអាណិត ក្រោយពីបានឃើញក្មេងប្រុសម្នាក់ មានឈ្មោះថា​ កៅ មិនា អាយុ៥ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្អូនប្រុសមានបងប្អូនដល់ទៅ៧នាក់ រស់នៅជាមួយជីដូនចាស់ ហើយមានជំងឺជាប់ខ្លួន និងមីង ដែលបេះព្រីងលក់ដើម្បីជីវភាព និងការដើម្បីឲ្យក្មេងៗបានរៀនសូត្រ។ 


នៅក្នុងវិដេអូឃ្លីប ប្អូនប្រុសបានប្រាប់ថា​ ប្អូនចង់បាន​ សៀវភៅ កាតាប ខោអាវ ស្បែកជើង ព្រោះថារាល់ថ្ងៃប្អូនអត់មានសំភារៈសិក្សានោះទេ ។ ហើយមីងក៏គាត់មិនអាចរកអ្វីបាន រាល់ថ្ងៃគាត់ដើរបេះបន្លែ យកមកលក់ ដើម្បីតែទិញម្ហូបទេ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស៊ិន សាវន បានរៀបរាប់ថា "ប្អូនប្រុស កៅ មិនា អាយុ៥ឆ្នាំរស់នៅភូមិត្រពាំងក្រឡាញ់ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ឪពុកស្លាប់ម្តាយធ្វើការរោងចក្រនៅឆ្ងាយមានបងប្អូន៧នាក់ប្រុសទាំងអស់សព្វថ្ងៃរស់ជាមួយយាយហើយយាយឈឺទៀតម្តាយមីងបេះព្រីងលក់ដើម្បីជីវភាពក្មេងចង់បានសម្ភារសម្រាប់មករៀន។093392009"។


យ៉ាងណាមិញមានតែបងប្អូនទេ ដែលជាក្តីសង្ឃឹមដល់ប្អូនបានទៅរៀន និងមានសំភារៈ សិក្សាដូចមិត្តភក្តិគ្រប់គ្នានោះ៕


មានវិដេអូ៖



ប្រភព៖ ស៊ិន សាវន