តើក្រុមហ៊ុនមួយនេះ! មានគោលបំណងអ្វី? ទើបហ៊ានធ្វើរបៀបនេះ? ឃាត់បុគ្គលិកក្រុមហ៊ុន ផាម ខុនដូ មីនៀម ចំនួន៤នាក់ បន្ទាប់ពីដើររុះរើ ផ្ទាំងស្លាកប៉ាណូរូបថតរបស់សម្តេច ហ៊ុន សែន និងសម្ដេច ហេង សំរិន
-

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន ផាម ខុនដូ មីនៀម ចំនួន៤នាក់ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត ហៅទៅសួរនាំពីរឿងដើររុះរើ ផ្ទាំងស្លាកប៉ាណូរូបថតរបស់សម្តេច ហ៊ុន សែន និងសម្ដេច ហេង សំរិន នៅតាមបណ្តោយផ្លូវជាតិលេខ៥ចេញ ហើយដាក់យីហោរបស់ក្រុមហ៊ុនខ្លួនជំនួសវិញ ដោយមិនដឹងថា ក្រុមហ៊ុនមួយនេះ មានគោលបំណងអ្វី ទើបហ៊ានធ្វើរបៀបនេះ?

កម្មករនិងបុគ្គលិកក្រុមហ៊ុនផាម ខុនដូមីនៀម ទាំង៤នាក់ ព្រមទាំងរថយន្ត រួមទាំងវត្ថុតាងផ្សេងៗទៀត ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី ៕