នៅថ្ងៃស្អែកនេះ គឺជាថ្ងៃគម្រប់ខួប៧ថ្ងៃ នៃព្រឹត្តិការណ៍រលំបាក់អាគារ ដែលបណ្តាលឲ្យមនុស្សចំនួន២៨នាក់បានស្លាប់បាត់បង់ជីវិត នៅក្រុងព្រះសីហនុ...
-

ក្រុងព្រះសីហនុ៖ នេះជាទីកន្លែងអាគារបាក់រលំនៅក្រុងព្រះសីហនុ បន្ទាប់ពីអាជ្ញាធរកើបសំអាតរួច ។ នៅរសៀលថ្ងៃ២៨មិថុនា២០១៩ ដែលជាខួប៧ថ្ងៃនៃព្រឹត្តិការណ៍រលំបាក់អាគារកំពុងសង់ថ្មីមួយនេះ បើតាមលោកជំទាវ ប្រាក់ចន្ទ័សុខា មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុនឹងនិមន្តព្រះសង្ឃ២៨អង្គធ្វើពិធីសាសនាដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះនៅទីកន្លែងនេះផ្ទាល់ ។


សូមបញ្ជាក់ថា ហេតុការណ៍រំបាក់អាគារកំពុងសាងសង់ថ្មីកម្ពស់៧ជាន់នេះ ស្ថិតនៅក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំទាំងស្រុងកាលពីម៉ោងជិត៥ព្រឹកថ្ងៃ២២មិថុនា២០១៩ ដែលតាមមន្ត្រីអះអាងថាកើតឡើងដោយសារបញ្ហាបច្ចេកទេសសំណង់គ្មានគុណភាព ក្នុងនោះមានជនរងគ្រោះបាត់បង់ជីវិតចំនួន២៨នាក់ រងរបួស២៦នាក់ និងរាលដាលខូចខាតដល់ទ្រព្យអ្នកជិតខាងមួយចំនួនទៀត ហើយក្នុងអំឡុងពេលប្រតិបត្តិការរុករកនិងជួយសង្គ្រោះអ្នកនៅរស់រានមានជិវិត ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ ៕


ប្រភព៖ Huy Bunleng