ព្រះសីហនុ ! មហាជន ភ័យ​ញ័រខ្លួនបន្ទាប់ពីការដ្ឋានសំណង់ចិនមួយកន្លែង ស្ទូចដែក មិនខ្លាចធ្លាក់លើមនុស្សស្លាប់
-

ក្រុងព្រះសីហនុ៖ មហាជនរិះគន់ការដ្ឋានសំណង់មួយកន្លែងនៅជិតស្តុបពាណិជ្ជកម្ម ដែលលើកស្ទូចដែក ទំនងជាមិនគ្រប់លក្ខៈបច្ចេកទេស និងប៉ះទៅដល់ខ្សែបណ្តាញអគ្គិសនី ដែលបង្ខំអោយអ្នកបើកបរយានយន្តផ្សេងៗ ឈប់មិនហ៊ានឆ្លង បង្កទៅជាស្ទះចរាចរណ៍ផងដែរកាលពីថ្ងៃត្រង់ ថ្ងៃ២៧មិថុនា២០១៩នេះ។ 

មហាជនបានលើកជាយោបល់ថា គ្រប់ការដ្ឋានគួររៀបចំបច្ចេកទេសស្ទូចលើកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងតាមពេលវេលាសមស្របណាមួយដែលមានការអនុញ្ញាតឬជួយសម្រួលបន្ថែមពីសមត្ថកិច្ច ដើម្បីការពារកុំអោយមានគ្រោះថ្នាក់៕

ប្រភព៖ huy bunleng