ស្អែកនេះ! គំរប៧ថ្ងៃនៃការបាក់អគារ៧ជាន់ នៅក្នុងព្រះសីហនុហើយ រដ្ឋបាលខេត្តព្រះសីហនុ នឹងនិមន្តព្រះសង្ឃ២៨អង្គ ធ្វើពិធីសាសនា ដើម្បីឧទ្ទិសកុសល ជូនដល់ជនរងគ្រោះទាំង២៨នាក់
-

ក្រុងព្រះសីហនុ- នេះជាទីកន្លែងអាគារបាក់រលំនៅក្រុងព្រះសីហនុ បន្ទាប់ពីអាជ្ញាធរកើបសំអាតរួច។ នៅរសៀលថ្ងៃ២៨ មិថុនា ២០១៩ ដែលជាខួប៧ថ្ងៃ នៃព្រឹត្តិការណ៍រលំបាក់អាគារកំពុងសង់ថ្មីមួយនេះ បើតាមលោកជំទាវ ប្រាក់ ចន្ទ័សុខា មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងនិមន្តព្រះសង្ឃ២៨អង្គ ធ្វើពិធីសាសនា ដើម្បីឧទ្ទិសកុសល ជូនដល់ជនរងគ្រោះនៅទីកន្លែងនេះផ្ទាល់។

សូមបញ្ជាក់ថា ហេតុការណ៍រំបាក់អាគារកំពុងសាងសង់ថ្មីកម្ពស់៧ជាន់នេះ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំទាំងស្រុង កាលពីម៉ោងជិត៥ព្រឹក ថ្ងៃ២២ មិថុនា ២០១៩ ដែលតាមមន្ត្រីអះអាងថា កើតឡើងដោយសារបញ្ហាបច្ចេកទេសសំណង់គ្មានគុណភាព ក្នុងនោះមានជនរងគ្រោះបាត់បង់ជីវិតចំនួន២៨នាក់ រងរបួស២៦នាក់ និងរាលដាលខូចខាតដល់ទ្រព្យអ្នកជិតខាងមួយចំនួនទៀត ហើយក្នុងអំឡុងពេលប្រតិបត្តិការរុករក និងជួយសង្គ្រោះអ្នកនៅរស់រានមានជិវិត ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ៕

ប្រភព៖ HUY BUNLENG