លោក នីកូ សូមបញ្ជាក់ទៅកាន់អ្នកគាំទ្រថា លោកមិនទទួលខុសត្រូវរាល់បញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់គណនីហ្វេសប៊ុកមួយនេះជាដាច់ខាត ព្រោះថា...
ស៊ីហៀង
-

ភ្នំពេញ​៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក នីកូ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែទេពកោសល្យ និងសំលេងដ៏ក្រអួនក្រអៅរបស់លោក ទើបធ្វើឲ្យអ្នកគាំទ្រនៅតែបន្តស្រលាញ់រូបលោករហូតមកដល់សព្វថ្ងៃនេះ។ 


មិនត្រឹមតែជាតារាមួយដែលមានសំលេងដ៏ក្រអួនក្រអៅប៉ុណ្ណោះទេ តារាប្រុសរូបនេះក៏មានសម្រស់ដ៏ស្រស់សង្ហារ តាំងពីលោកចាប់ពីចូលក្នុងវិស័យសិល្បៈដំបូងមកម្ល៉េះ។ ក៏ព្រោះតែភាពល្បីល្បាញ និង ស្រស់សង្ហារ  បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានយករូបលោកទៅដាក់លើបណ្តាញសង្គម (Profile) តែមិននឹកស្មានថា មានជនមួយចំនួន បានយករូបលោកទៅបោកប្រាស់អ្នកគាំទ្ររបស់លោក បែបនេះសោះ។  ឈ្មោះគណនីហ្វេសប៊ុកដែលបោកប្រាស់អ្នកគាំទ្ររបស់លោកនីកូ មានឈ្មោះថា nico velentine ។ 


ម្ចាស់បទ "Like 1" លោកនីកូ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម IG (Instagram) របស់លោកថា​ "នេះជា account ក្លែងក្លាយ ដែលបានជាប់ពន្ធនាគារកាលពីលើកមុន ដោយសារមានការបោកប្រាស់ លុយនិងសំភារៈផ្សេងៗ ពីអ្នកគាំទ្ររបស់ខ្ញុំ account នេះនៅបន្តប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន ខ្ញុំបាទ នីកូ មិនទទួលខុសត្រូវរាល់បញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ account មួយនេះទេ ព្រោះខ្ញុំបាន post ជាច្រើនលើកថា account មួយនេះមិនមែនជារបស់ខ្ញុំឡើយ"។


ប្រភព៖ nico_mrcookies