ប្រពៃណាស់...គ្រាន់តែចុះពីព្រលានយន្តហោះភ្លាម ទទួលដំណឹងថាលោកយាយនៅភ្នំគូលេនមានជំងឺ ប្អូនប្រុសតាំង គឹមឡេង ស្កាត់ទៅជួបលោកយាយភ្លែត ព្រមទាំងបាន...(មានវិដេអូ)
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយពីវត្តមានរបស់ប្អូនប្រុសតាំង គឹមឡេង ដែលប្អូនប្រុស បានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពមនុស្សធម៏។ នាពេលកន្លងមក ប្អូនប្រុសក៏បានជួយដល់ជនទីទាល់ក្រជាច្រើន មិនថា​នៅតាមបណ្តាខេត្ត ឬក្រុងនោះទេ ឲ្យតែមានអ្នកជួបនូវការលំបាកគឺប្អូនប្រុសតែងតែចុះទៅជួយដល់ពួកគាត់ជានិច្ច។


ជាក់ស្តែងនៅក្នុងនៅថ្ងៃនេះ ប្អូនប្រុសគ្រាន់តែទទួលដំណឹងថា លោកយាយនៅភ្នំគូលេន អស់ស្បៀងអាហារភ្លាម ប្អូនប្រុស មកពីប្រទេសថៃភ្លាម ក៏បាននាំយកអង្ករនិងគ្រឿងបរិភោគ ទៅជូនដល់លោកយាយតែម្តង។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកតាំង គឹមឡេង​ បានរៀបរាប់ថា "ដោយទទួលបានដំណឹងថាលោកយាយលោកតាលើភ្នំគូលេន កំពុងឈឺហើយអស់នៅអង្ករនិងគ្រឿងបរិភោគ ខ្ញុំបាទត្រឡប់ពីប្រទេសថៃនាំប៉ាម៉ាក់មើលសុខភាពរួចក៏បន្តពីភ្នំពេញមកសៀមរាបភ្លាមនាំយកសម្ភារះសម្រាប់ពួកគាត់ជរានៅលើភ្នំចំនួន20គ្រួសារ។

បើសិនជាបងៗចង់ជួយពួកគាត់បន្តអាចចូលរួមបានព្រោះពួកគាត់ខ្វះខាតពិតប្រាកដពុំសូវជាមានអ្នកឡើងមកជួយដូចអ្វីដែលល្បីៗតាមហ្វេសបុក???"។


មានវិដេអូៈ



ប្រភព៖ តាំង គឹមឡេង