អាណិតលោកពូណាស់! លោកឳពុកផ្កាយ២ ភ្លន់ សុផល្លា សុំបំភ្លឺជូនមហាជន រឿងលោកលើកដៃ វ៉ៃកូនស្រីបង្កើតឈាមមុខ គឺដោយសារតែនាង.....!
-

លោកឪពុកផ្កាយ២សុំបំភ្លឺ៖ លោកផ្កាយ២ ភ្លន់ សុផល្លា បានស្នើសុំជួបខ្ញុំ ដើម្បីបំភ្លឺករណី កូនស្រីបង្កើត ប្តឹងពីបទប្រើហិង្សា "ទះនាងឈាមមុខ"។ លោកបានរៀបរាប់ប្រាប់ ដោយទឹកភ្នែកនិងសម្លេងអួលដើមកថា.."លោកជាឪពុក ដែលមានកូនបង្កើត៤នាក់ ប្រុស២ ស្រី២ និងមានប្រពន្ធតែម្នាក់ទេ មុនពេលដែលកូនស្រីទី២ ដែលមានជម្ងឺសសៃប្រសាទ ទៅប្តឹងប៉ូលីសថា លោកទះតប់វាឈាមមុខនោះ គឺវាបានជេរនិងដាក់ទំនាយប្អូនស្រី មិនទាន់រៀបការនិងជេរម្តាយវា ហើយទាញម្តាយវាត្រឡប់ត្រឡិន លោកខឹងពេក លោកក៏ទៅទះមាត់វា កុំឲ្យវាជេរម៉ែ និងដាក់ទំនាយប្អូនចឹង លោកបន្តថា "កូនទី២នោះ កើតមកល្អជាទេ ប៉ុន្តែវាចាប់ផ្តើមមានជម្ងឺសតិមិនគ្រប់ គឺនៅពេលវាអាយុ៣ឆ្នាំ នៅជាមួយជីដូន ក្នុងពេលដែលលោកជាប់នាំទ័ព ទៅឈរជើងការពារនៅស្រុកស្ទោង ឯភរិយាគាត់ក៏ទៅតាមដែរ ហើយកូននោះ បានលេបថ្នាំក្អកជ្រុល"។

លោកបន្តទៀតថា លោកសុខចិត្តលះបង់ទ្រព្យសម្បត្តិខ្លួនឯង ច្រើនណាស់ ដើម្បីព្យាបាលកូន បច្ចុប្បន្ននេះ ក៏ចឹងដែរ លោកសុខចិត្តឲ្យឡានទៅគេ បើគេព្យាបាលកូនគាត់ជា ម្យ៉ាងទៀត ក្រោយពេលវ៉ៃកូនហើយ លោកក៏ត្រូវតំណាងអយ្យការហៅ ទៅសាកសួរដែរ តែពេលនោះ កូនស្រីគាត់មានស្មារតីឡើងវិញ ក៏សុំអង្វរតុលាការ មិនឲ្យឃុំគាត់ទេ......គាត់បន្តប្រាប់ទៅដល់ឪពុកម្តាយដ៏ទៃទៀត គួរមើលថែទាំកូនឲ្យល្អ ពេលវានៅក្មេងមិនទាន់ដឹងអី ជៀសវៀងការធ្វេសប្រហេសដូចគាត់ ដែលនាំឲ្យកូន មានបញ្ហាសតិ ដោយសារវាលេបថ្នាំក្អក ដែលមានរសជាតិផ្អែមៗជ្រុល ដោយក្មេងគិតថា ជាទឹកសេរ៉ូឬទឹកស្ករ។ល។

ប្រភព:​ ​San Prum