កាលពីពេលថ្មីៗនេះ មានរឿងដ៏កក្រើកមួយ ដែលធ្វើឲ្យមាហាជនមានការចែករំលែកជាច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក ដោយលោកK01 បានចុះទៅធ្វើការអប់រំដល់នារីវ័យក្មេងពីរនាក់ ដែលបានបោះសំរាមចោលនៅទីសាធារណ។ ភ្លាមនោះ ក៏មានបងប្អូនជាច្រើន បានជេរទៅលើនារីទាំងពីរនាក់នោះយ៉ាងចាស់ដៃ។
នៅថ្ងៃនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក K01 បានបង្ហោះសារឲ្យដឹងថា " ថ្ងៃទី28ខែមិថុនាឆ្នាំ2019 ប្រិយមិត្តអានហើយនឹងយល់ សួរស្តីប្រិយមិត្តទាំងអស់ អ្វីៗដែលពួកយើងបានធ្វើរឿងនេះ ចេញមកសុទ្ធសឹងជារឿងពិត ដែលទាក់ទងពីកាចោលសំរាម នៅតាមទីសារធារណះ បងប្អូនដែលជាមនុស្សដែលឈឺឆ្អាលនឹងសំរាមប្រហែលនឹងមិនពេញចិត្តប្អូនស្រីៗដែលបញ្ចេញចរឹកមនុស្សមួយចំនួនច្រើន ដែលយកសំរាមមកចោលបែបនេះមិនខ្វះទេ តែយើងថតមិនបាន នេះជាវីឌីអូដែលប្អូនៗចំណាយខ្លួនអោយបងប្អូនជេរ បងប្អូនប្រមាថ ។ ហើយK01ក៍សូមអរគុណប្អូនៗដែលបានចំណាយ ទាំងពេលវេលាទាំងកម្លាំង ធ្វើរឿងអប់រំខ្លីនេះមកផងដែរ។ សង្ឃឹមថាប្រិយមិត្តដែលបានមើលឃើញរឿងនេះហើយ សូមពិចារណាក្នុងកាចោលសំរាមនេះផងដែរដោយ សេចក្តីគោរព ពីK01នឹងប្អូនៗនេះផង"។


មានវិដេអូ៖
ប្រភព៖ Sola Khang