ចោរស្រីដៃឆៅ យកក្មេងបំភាន់ភ្នែកមហាជន រួចកាចកញ្ចក់សេរីទំនើប ទាំងសង់ខាងទៅបាត់.... (មានវីដេអូ)
ហ្វេសបុកៈ កាលពីម្សិលមិញនេះ ថ្ងៃទី២៧ ខែមិថុនា ថ្មីៗនេះ បើយោងតាមគណនីហ្វេសបុក របស់បងស្រីម្នាក់ មានឈ្មោះ S Pich Ratana បានបង្ហោះវីដេអូខ្លីមួយ ស្តីពីសកម្មភាពចោរលួចកាច់កញ្ចក់ឡានរបស់គាត់ ដោយអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺថាចោរចិត្តហ៊ាននោះគឺជាស្ត្រី ដោយជិះឌុបគ្នាមកធ្វើសកម្មភាព ព្រមទាំងដឹកក្មេងតូចម្នាក់ មកជាមួយផង។

ដែលបង្ហាញនូវគំរូអាក្រក់មួយ ប្រព្រឹត្តអំពើទុតចរិតបែបនេះ ឬក៏ប្រហែលប្រើរូបភាពក្មេងតូចបែបនេះ ដើម្បីបំភ័នភ្នែកមហាជន កុំសូវឲ្យមានគេចាប់អារម្មណ៍មកលើខ្លួន។ ស្ត្រីខាងលើបានជិះម៉ូតូមកដល់ឈប់ ហើយធ្វើសកម្មភាពកាច់យកកញ្ចក់ទាំងសងខាងតែម្តង រថយន្តខាងលើម៉ាក LS460 បើតាមឲ្យដឹងរថយន្តនោះទើបតែទិញ ហើយកញ្ចក់សងខាងហ្សីនមានតំលៃថ្លៃណាស់ អាចខ្ទង់៦រយទៅ៧រយដុល្លារឯណោះ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។