ចេះសំណាងបានមួកសុវត្ថិភាពជួយ កុំអីបែកក្បាលបាត់...អ្នកបាត់ដំបង ប្រុងយ័ត្នផង ឥឡូវចោរប្លន់ច្រើនណាស់ វាយកដុំថ្មគប់លើយើងតែម្តង ខំតែ...
-

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មានបងស្រីម្នាក់គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់គាត់ថា មានជនមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ​ តាមយើងពីក្រោយ ហើយក៏បានយកដុំថ្មធំ ប្រហែលប៉ុនផ្លែខ្វិត មកគប់លើខ្ញុំសំណាងហើយបានមួកសុវត្ថិភាព ខំអីមិនដឹងទៅជាយ៉ាងណានោះទេ នេះគឺជាការប្លន់បែបថ្មីដែលខ្ញុំជួបផ្ទាល់។


ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា "Vy Vin" បានបង្ហោះសារថា "អ្នកបាត់ដំបង សូមប្រុងប្រយ័ត្ន ឥលូវចោរប្លង់ច្រើនណាស់?ខ្ញុំទើបតែជួបខ្លួនឯងផ្ទាល់មិញ ចេះពាក់មួកសុវត្ថិភាពរបៀបវាប្លន់ វាឲ្យគ្នាជិះឈប់កន្លែងភ្លឺថាមានមនុស្សជិះតាមនឹង។

?ទីតាំងនៅ ផ្លូវក្រវ៉ាន់ក្រុង ហួសកន្លែងជួលញាំការចំរើនមង្គលមកខាងរង្វង់មូលព្រាបសរ ម៉ោងជាង 10 យប់នេះ។


ខ្ញុំឃើញដំបូងសង្ស័យដែរ ព្រោះវាជិះសុខៗពន្លត់ម៉ូតូ (MSXពណ៌ត្រួយចេក) កុំឲឃើញផ្លាកលេខម៉ូតូ ខំមើលវាតាមកញ្ចក់ក្រោយដែរតែឃើញវាជិះតិចៗទៅមុខហួសយើង(ពេលនឹងជិះបណ្ដើរគ្នាជាមួយប្ដី) ក៏ឈប់សង្ស័យ តែជិះហួសវាមិនដល់ 50m ផង ស្រាប់តែមានដុំថ្មធំ ប្រហែលប៉ុនផ្លែខ្វិត គប់មកចំក្បាលខ្ញុំ ពេលនឹងរ៉េម៉ូតូបុិសដួស គ្រាន់តែឃើញថាដំុថ្ម ភ្លាមប្រាប់គាត់ឲ្យជិះឲ្យលឿន ហើយស្រែកប្រាប់ប្ដីចោរប្លន់ ប្ដីខ្ញុំងាកក្រោយឃើញស្រមោលមនុស្សនឹងគៀនផ្លូវ ក៏នាំគ្នាជិះលឿនមកផ្ទះ

?បើបងប្អូនឃើញមុខសញ្ញាជនណាមានលក្ខណៈដូចខ្ញុំប្រាប់ខាងលើ សូមប្រុងប្រយ័ត្ន ម៉ូតូធ្វើជាឈប់ពេលឃើញយើងជិះមក ហើយពន្លត់ម៉ូតូ

បាត់ដំបងលូវយប់ឡើង សូមប្រុងប្រយ័ត្នទាំងអស់គ្នា

?សូមបងៗ សមត្ថកិច្ចជួយពង្រឹងការយាមល្បាតបានច្រើនជាងមុនបន្ថែមផង"។


ប្រភពៈ Vy Vin