គួរតែប្រុងប្រយ័ត្ន! សិស្សវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីម្នាក់ អាយុ១៨ឆ្នាំ កើតជំងឺគ្រុនឈាមស្លាប់ យ៉ាងអាណោចអាធ័ម ទាំងវ័យក្មេង
មណ្ឌលគិរីៈ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយកូនសិស្សវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីម្នាក់ មានឈ្មោះ ព្រឿង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៨ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី បានកើតជំងឺគ្រុនឈាមស្លាប់ យ៉ាងអាណោចអាធ័មទាំងវ័យក្មេង។

សពក្មេងរងគ្រោះខាងលើនេះ បានស្លាប់ក្រោយក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសែនមនោរម្យ រយៈពេល៤ថ្ងៃ ដោយសារធ្ងន់ធ្ងរ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ តែពេលដឹកដល់ព្រែកតាមាក់ ក៏ដាច់ខ្យល់ស្លាប់តែម្តង។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។