សូមឲ្យឆាប់ជាសះស្បើយ...អ្នកគាំទ្រជាច្រើន បង្ហាញមានការព្រួយបារម្ភ ក្រោយពីឃើញ ដេននី ក្វាន់ ក្នុងសភាពស្លេកស្លាំង និងស្លៀកឈុតអ្នកជំងឺ...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយពីវត្តមានតារាសម្តែងស៊ិចស៊ី ដ៏ស្រស់ស្អាត កញ្ញា ដេន​នី ក្វាន់ ដែលកំពុងតែរីកចម្រើន​ ផ្នែកអាជីវកម្ម នោះ។


ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ កញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅទីក្រុងបាងកក ដោយមានស្លៀកពាក់ឈុតអ្នកជំងឺ ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើនមានការព្រួយបារម្ភ និងសួរសុខទុក្ខកញ្ញាថែមទៀតផង។


ទន្ទឹមនឹងនេះ ដេននី ក្វាន់ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "មួយសប្តាហ៏មុនសម្រាកនៅពេទ្យខ្មែរ ពេទ្យចេះតែថាមិនអីៗ តែពេលមកដល់ថៃពិនិត្យហេីយទេីបដឹងHmmmmm អីលូវត្រូវសម្រាកនៅពេទ្យប្រហែល២សប្តាហ៏ ជូនពរខ្លួនឯងឆាប់ជា ស៊ូៗ"។


យ៉ាងណាមិញ ក៏កញ្ញា មិនភ្លេចអរគុណចំពោះអ្នកគាំទ្រ និងអ្នកផ្ងើរសារសួរសុខទុក្ខ កញ្ញា តាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ៕


ប្រភព៖ Denny Kwan