ខេត្តព្រៃវែងៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ សមត្ថកិច្ចខេត្តព្រៃវែង កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យប្ដីប្រពន្ធមួយគូ ទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីកឹបកេងបន្លំលួចយកលុយជាង១១ម៉ឺនដុល្លារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្តព្រៃវែង។

ជនសង្ស័យជាប្រពន្ធឈ្មោ សោម អង្គា អាយុ២៨ឆ្នាំ ប្រធានហិរញ្ញឹក AMK និងប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តី ចាញ់ល្បែងនៅភ្នំពេញអស់លុយ ហើយក៏បែកគំនិតឲ្យប្រពន្ធខ្លួន ដែលធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងមានតួនាទីជាប្រធានហិរញ្ញឹកផងនោះ លួចកឹបកេងយកលុយបានចំនួន ១១៥៤០០ ដុល្លារអាមេរិក ទៅស្រង់ដើម ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់តែម្ដង ៕
