ថ្ងៃនេះ កម្ពុជារៀបចំការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី៤៣
-

ថ្ងៃទី២៨ មិថុនា នេះ សហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាធារណជនទាំងអស់ចូលរួមទស្សនាអោយបានច្រើនកុះករនៅក្នុងកម្មវិធីប្រកួតកីឡាហែលទឹក "ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍" លើកទី៤៣ ឆ្នាំ២០១៩ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧:៣០ ព្រឹក នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងទល់មុខវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។

ការប្រកួតកីឡាហែលទឹកនេះ គឺមានការចូលរួមពី កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិចំនួន ៤០៦ រូប មកពី ១០ប្រទេស ក្នុងនោះកម្ពុជាមានចំនួន ២០រូប និងបរទេសមានចំនួន ៣៨៦រូប។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងសាធារណជនទាំងអស់ចូលរួមទស្សឲ្យបានច្រើនកុះករ ដើម្បីគាំទ្រ និងផ្តល់កំលាំងចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាវ័យក្មេង និងបានចូលរួមលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 012 963 766, 010 963 766