អាណិតខ្លាំងណាស់ លោកអើយ...ក្មេងស្រីទើបតែកើតបាន២ថ្ងៃសោះ ត្រូវឪពុកម្តាយ​ យកគាត់មកបោះបង់ចោល នៅ ... (មានវិដេអូ)
-

នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា មានឪពុកម្តាយជាច្រើន ដែលបានបោះបង់កូនចោល មានអ្នកខ្លះទៀតគ្មានលទ្ធភាពចិញ្ចឹមបីបាច់ កូន ក៏បានអំពាវនាវដល់បងប្អូនដែលមានលទ្ធភាពអាចចិញ្ចឹមកូនបាន។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Maarika T. Cambodia បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "ជួយស៊ែរម្នាក់មួយអោយឪពុកម្ដាយគាត់បានឃេីញផង​ ?? អាណិតខ្លាំងណាស់​ កូនគេកូនយេីង​ ?? កេីតបាន​ 2 ថ្ងៃ​ ឪពុកម្តាយលែងគ្នាហេីយ​ បង្កេីតគ្នាមកហេីយ​ យកមកបោះបង់ចោល បេីមានបងប្អូនចង់ជួយចិញ្ចឹមអាចមកដល់មន្ទីរពេទ្យកុមារជាតិជាន់ទីមួយ​ ??។* នាងខ្ញុំមកលេងក្មួយឈឺនៅទីនេះដែរ​ ពិតជាអាណិតខ្លាំងណាស់​?។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់បន្ថែមទៀតថា "កូនក្មេងស្រី​ ទំងន់​ 2kg កេីតទេីបតែបានប៉ុន្មានថ្ងៃទេ​ ក្មេងនេះអត់ឈឺអីទេ​គ្រាន់តែក្មេងតូចឃ្លានហេីយរងារ​ សូមអគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិដែលមានមេីលថែអោយញុំាដោះគោ​ និង​ ដាក់ម៉ាសុីនកំដៅទារកនេះ​ រយ:ពេលពីរថ្ងៃហេីយដែលអ៊ំគាត់បានយកមកបោះបង់ចោល​ គាត់ថាផ្ញេីរតែមួយភ្លែតទេ​ ?? ហេតុអីក៏ចិត្តដាច់ម៉្លេះ?? *អ្នកចង់ជួយរឺចង់យកទៅចិញ្ចឹមអាចទាក់ទងទៅមន្ទីរពេទ្យផ្ទាល់​ ជាន់ទីមួយ​ អាចឆាតមកនាងខ្ញុំបាន​ នាងខ្ញុំអាចប្រាប់ផ្លូវទៅបន្ទប់នោះ"។


មានវិដេអូ៖



ប្រភព៖ Maarika T. Cambodia