ភ្នំពេញ : លោក រ៉ាត់ រ័ត្នមុនី ដែលសង្ស័យថា ជាផលិករ រឿង " ម្ដាយខ្ញុំ លក់ខ្ញុំ" ដែលធ្វើឲ្យប៉ះពាល់ កិត្តិយសរដ្ឋាភិបាល នារសៀលថ្ងៃ ទី២៦ មិថុនា នេះ ត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យ៣៥ លានរៀល។

លោក រ៉ាត់ រ័ត្នមុនី ត្រូវបានចាប់បញ្ជូនខ្លួនពីប្រទេសថៃ កាលពីចុងឆ្នាំ២០១៨ ពីបទថា បាន ផលិតរឿង " ម្ដាយខ្ញុំ លក់ខ្ញុំ " ចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរុស្សី RT (Russia Today ) ដែលធ្វើឲ្យប៉ះពាល់ ដល់មុខមាត់រដ្ឋាភិបាល ។
យ៉ាងណាក៏ដោយ នៅក្នុងសវនាការ កាលពីពេលកន្លងទៅ លោកបានអះអាងថា លោកគ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយលោកអត់បានដឹងទេ។ ជនជាប់ចោទ បញ្ជាក់ថា "ខ្ខ្ញុំក៏មិនបានស្គាល់តួអង្គក្នុងរឿងនោះដែរ គឺក្រុមអ្នកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ" ៕

