លោកតា វ៉ិចទ័រ កំពុងតែរៀបតួសំដែងសម្រាប់កម្មវិធីចុងសប្តាហ៍ ស្រាប់តែលោកប្អូន និមន្តមកលេងដល់កន្លែងតែម្តង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា​ អតីតតារាកំប្លែង លោក តាក់ ស៊ី បានសម្រេចចិត្តបួសជាសង្ឃ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ហើយនេះគឺជាបំណងប្រាថ្នារបស់លោកផ្ទាល់ ។​ នៅក្នុងនោះផងដែរ ក៏មានបងប្អូនជាច្រើនបានជូនពរសូមឲ្យលោក ឆាប់ជាពីជំងឺផងដែរ។


យ៉ាងណាមិញ មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សប្បាយចិត្ត ចំពោះគុណម្ចាស់ តាក់ ស៊ី ដែលបានសម្រេចបំណង​ប្រាថ្នា ។


ជាក់ស្តែងនៅថ្ងៃនេះ នៅលើបណ្តាញសង្គមរបស់លោកតាវ៉ិចទ័រ បានបង្ហោះសារដ៏រំភើបថា "រៀងរាល់ព្រឹកថ្ងៃសុក្រគឹជាថ្ងៃដែលខ្ញុំរៀបចំតួសំដែង​​សំរាប់កម្មវិធីចុងសប្តាហ៏ ហើយក៏ជាថ្ងៃដែលខ្ញុំនឹក​​ កំពុង តែនឹកស្រាប់តែលោកប្អូន​​ និមន្តមកលេងដល់​ការិយាល័យតែម្តង​​​​ ខ្ញុំរំភើបណាស់។​​​​បងសូមប្រគេនពរលោកប្អូន​​សូមមានសុខភាពល្អជារៀងដរាប។ ​

(ម្យ៉ាងទៀតប្រសិនបើការថតរូបនេះមានការខុសឆ្គងដោយប្រការណាមួយសូមបងប្អូនអធ្យាស្រ័យខ្ញុំផង​ ដោយសារខ្ញុំរំភើបពេក)៕


ប្រភព៖ តា វ៉ិចទ័រ