កាលពីថ្ងៃមិញនេះ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mrr Phai បានបង្ហោះសារ អមជាមួយនឹង រូបភាពរបស់ក្មេងសិក្សសាលា រត់គេចភ្លៀង នៅក្នុងបន្ទប់សាលា ដោយសារតែភ្លៀងសាចពេញបន្ទប់ មានមិនអ្វីបិទបាំង ព្រោះតែសាលាមានសភាពចាស់ គ្មានបង្អួច ត្រឹមត្រូវ ធ្វើឲ្យក្មេងត្រូវទទូលឆ័ត្រផង រត់គេចភ្លៀងផង ពិតជាមានផលលំបាកខ្លាំងណាស់។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ផលលំបាកនារដូវវស្សារ ភ្លៀងខ្យល់ខ្លាំងម្ដងៗ សាចចូលថ្នាក់ពិបាកក្នុងការអង្គុយរៀន.."។ ក្រោយពីបានឃើញវិដេអូភ្លាម ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែស្រក់ទឹកភ្នែក ព្រោះតែក្តីអាណិត អាសូរដល់ប្អូនៗ ។ នៅក្នុងការបង្ហោះសារនិងវិដេអូរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់ថា សាលារៀនមួយនេះគឺនៅខេត្តកោះកុង។

ក្រោយពីបានឃើញវិដេអូហើយក៏មានបងប្អូនជាច្រើន បានសួរពីទីតាំងដែរតែម្ចាស់គណនីហ្វេសប៊ុកមិនបានឆ្លើយនោះ គាត់គ្រាន់តែប្រាប់ថា "នេះជាសាលារដ្ឋ លើកោះ សាលាលើទឹក ឆ្ងាយពីក្រុង មានតែពីរថ្នាក់់ ព្រឹកល្ងាច។ មួយវិញទៀតលោកគ្រូ ក៏បានបញ្ជាក់បន្ថែមថា “ពួកគាត់មានខ្លះយំ និងតក់ស្លុត ដោយបារម្ភ ខ្លាច… ”។




សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Mrr Phai