ឡូយមែន ! ប្តីប្រពន្ធវ័យក្មេងមួយគូរ កំពុងតែធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ដោយសារតែ...
សីហា
-

កម្សាន្ត៖ និយាយពីរឿងស្នេហាវិញអ្នកណាក៏ប្រាថ្នាចង់បានស្នេហាស្រលាញ់គ្នាតាំងពីក្មេងរហូតដល់ចាស់កោងខ្នងដែរ មនុស្សគ្រប់រូបតែងតែគិតថាស្នេហាដែលស្រលាញ់គ្នាមិនចេះធុញនឹងគ្នាតាំងពីក្មេងរហូតដល់ចាស់គឺជាស្នេហាដែលកម្ររកបាន ហើយបើសិនជាអ្នកណាបានជួបស្នេហាបែបនោះហើយប្រាកដជាមានសំណាងមួយជីវិត។

មិនថាស្នេហាចាស់ឫក្មេង អាស្រ័យលើចិត្តរបស់អ្នកទាំងពីរ ថាតើយើងអាចរស់នៅជាមួយគ្នាអស់មួយជីវិតតាមរបៀបណា ដូច្នោះមិនថាចាស់ឫក្មេងក៏អាចសាងសុភមង្គលបានគ្រប់គ្នា។ 

ដូចយោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Srey Tern បានបង្ហោះសារមួយដែលធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល ដោយសារតែមើលទៅពួកគាត់នៅក្មេង តែគាត់បានរៀបការនិងគ្នា ។ មិនសំខាន់ក្មេងឫចាស់នោះទេ សំខាន់ការស្រលាញ់គ្នា​ និងសាងសុភមង្គលលុះអវសាន្ត។ 

នេះជាការរៀបរាប់របស់មិត្តរបស់គាត់"សូម្បីតែការបងប្រុសខ្លួនអែងក៏អត់ដឹងបើមិនអូននិចឆាតមកប្រាប់ ប្អូនសុំទោសណាដែលអត់បានទៅការបងជូនពរអោយបងទាំង2ស្រលាញ់គ្នាររហូតណាមានក្ដីសុខអោយបានច្រើនៗនៅជាមួយគ្នារអោយមានក្ដីសុខណាញ៉ុមចង់ទៅការបងណាស់តែមិនដឹងថាបងការជូនពរអោយស្រលាញ់គ្នារដល់ចាស់កោងខ្នងណាបងប្រុសជាទីស្រលាញ់មើលថែប្អូនថ្លៃញ៉ុមអោយល្អណា"។