សមត្ថកិច្ចឃាត់ខ្លួនចោរប្លន់១០នាក់ ស្ទាក់វាយប្លន់ យុវជន២នាក់ តាមផ្លូវជាតិលេខ៣ កំពត វាលរេញ នៅព្រះសីហនុ
ព្រះសីហនុ: សមត្ថកិច្ចស្រុកព្រៃនប់ និងខេត្តកំពតបានសហការគ្នា ស្ទាក់ចាប់ជនសង្ស័យចំនួន១០នាក់ ម៉ូតូ៦គ្រឿង របស់ជនរងគ្រោះ១គ្រឿង ដែលក្រុមចោរស្ទាវទាំងនេះ ស្ទាក់ប្លន់មកពីខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ខណ:ដែលជនរងគ្រោះ កំពុងជិះម៉ូតូតាម ដងផ្លូវជាតិលេខ៣ កំពត វាលរេញ ហើយត្រូវក្រុមនេះ ស្ទាក់វាយឲ្យរបួសធ្ងន់ តែសំណាងល្អជនរងគ្រោះរត់រួច បានជិះម៉ូតូសំដៅទៅខេត្តព្រះសីហនុ ហើយក៏ដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។