កុំដាច់ចិត្តអូសរំលងអី...សាលារៀនមួយនៅតំបន់ដាច់ស្រយ៉ាល ដំបូលធ្លុះធ្លាយ ក្តារខៀនពុកផុយ គ្មានបន្ទប់ទឹក រំពឹងសប្បុរសជន ទាំងក្នុង និងក្រៅ ប្រទេស ជួយដល់ពួកគាត់ផង...
-

កាលពីថ្ងៃទីម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dada Tueella បានបង្ហោះសារថា "នាងខ្ញុំរំដួលលិចទឹកសូមថ្លែងអំណរគុណចំពោះទឹកចិត្តបងៗ ក្រុម មេធិមមហាសេដ្ឋី ដែលបានចូលរួមឧបត្ថម្ភជាថវិការចំនួន ១១១១$ ដើម្បីជួយក្មេងៗក្រីក្រនិងសាងសង់សាលាមួយបន្ទប់ជូនក្មេងៗដើម្បីសិក្សារទីតាំងនៅ សាលាបឋមឧ.ប អូរត្រូន នៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ សាលាដែលខ្វះខាតខ្លាំងដាច់ស្រយ៉ាល និងសង់បន្ទប់ទឹកមួយបន្ទប់ ជូនដល់ក្មេងបានសិក្សារ ?❤️ជំនួយនេះបានមកតាមរយះបង Sting Change ??❤️។


សូមជូនពរដល់ក្រុមការងារនិងក្រុមគ្រួសារមានជោគមានជ័យ សុភមង្គលកើតមានជាដ៏រាបជាមួយទឹកចិត្តប្រកបដោយភាពជ្រះថ្លានេះផងដែរ ??????? រួមគ្នាដើម្បីព្រះនគរយើង ????????។


អាស្រ័យហេតុនេះបើពុកម៉ែ បងប្អូនណាចង់ចូលរួមបរិច្ចាកថវិការដើម្បីជួយដល់ពលរដ្ឋក្រីក្រ អាចូលរួមតាមរយៈនាងខ្ញុំបានចា៎សំរាប់ការទំនាក់ទំនងបរិច្ចាកថវិការ Tel: 0962919393។


សង្ឃឹមថាពុកម៉ែបងប្អូននិងចូលរួមបរិច្ចាកជាមួយនិងនាងខ្ញុំ ទោះនាងខ្ញុំខ្វះខាតប៉ុន្តែបេះដូងនាងខ្ញុំពេញហ៊ាមិនខ្វះខាតរឿងជួយខ្មែរដូចគ្នានោះទេ ??? សូមអរគុណទុកជាមុន រំដួលលិចទឹក និងចាំទទួលរាល់ជំនួយពីបងប្អូនគ្រប់គ្នា តិចក្តីច្រើនក្តីដោយក្តីរំភើបនិងអំណរគុណបំផុត ?❤️❤️??"។


ទន្ទឹមនឹងនេះ  ម្ចាស់គណនីហ្វេសប៊ុក ក៏សង្ឃឹមថា និងមានបងប្អូន ចូលរួមបរិច្ចាគថវិការ ដើម្បីជួយសាងសង់សាលា ឲ្យប្អូនៗបានរៀនសូត្រស្រួលផងចុះ៕


ប្រភព៖ Dada Tueella