នាពេលបច្ចុប្បន្នមានយុវជន យុវតីខ្មែរយើងជាច្រើន បានចូលរួមចែករំលែកក្តីស្រលាញ់ ភាពកក់ក្តៅ និងស្នាមញញឹម តាមរយៈសកម្មភាពផ្សេងគ្នា។ យ៉ាងណាមិញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានយុវជន យុវតី មួយក្រុមបានយករៀបចំកម្មវិធីសប្បុសធម៌ ជាកម្មវិធីចែកបាយប្រអប់ជូនដល់ចាស់ៗនឹងក្មេងៗ នៅតាមផ្លូវ ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់ផងដែរ។

ទន្ទឹមនឹងនេះម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Annika បានបង្ហោះពីសកម្មភាពដែលគាត់បានចុះទៅចែករំលែកក្តីស្រលាញ់ដល់លោកពូ និងក្មេងៗ ដោយម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ពួកយើងបានរៀបចំកម្មវិធីសប្បុសធម៌ ជាកម្មវិធីចែកបាយប្រអប់ជូនដល់ចាស់ៗនឹងក្មេងៗ នៅតាមផ្លូវ មានដូចជា÷
-បាយ ចំនួន ៨០ប្រអប់
-ទឹកសុទ្ធ ១០យួរ
-ទឹកក្រូច ៤កេស

សូមអរគុណបងប្អូនសម្រាប់ទឹកចិត្តនឹងជាថវិកាក្នុងការចូលរួមចំណែកក្នុងកម្មវិធីមួយនេះ??? រីករាយថ្ងៃខួបកំណើតណាប្អូនស្រីសម្លាញ់ចិត្ត អនលី?? អាចថាកម្មវិធីមួយនេះប្លែកក៏ថាបានដោយសារពួកយើងសុខចិត្តរៀបចំកម្មវិធីសប្បុរសធម៌បែបនេះជំនួសទៅដោយកម្មវិធីផឹកសុីសប្បាយចូលក្លឹប??សូមសរសើរទឹកចិត្តមួយនេះបងប្អូន?។ #RUPP❤️"។
យ៉ាងណាមិញ ក៏មានបងប្អូនយើងជាច្រើនបានបង្ហាញ អារម្មណ៍ រំភើប និងត្រេកអរ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមួយនេះ ដែលចេះចែករំលែកក្តីស្រលាញ់ ដ៏បងប្អូនដែលគាត់មានការលំបាក។ ហើយក៏ជូនពរឲ្យម្ចាស់ខួបកំណើតជួបតែសំណាងល្អ និងមានក្តីសុខ តរៀងទៅ៕

















ប្រភព៖ Chan Annika