ហ្វេសបុកៈ កាលពីប៉ុន្មានថ្មីៗមុននេះ មានគណនីហ្វេសបុករបស់ភ្នាក់ងារក្រុមហ៊ុនធានារ៉ាប់រង ព្រូដិនសលកម្ពុជាម្នាក់ សុំមិនបញ្ចេញឈ្មោះ បានសរសេរសារខ្លីមួយ បង្ហោះលើបណ្ដាញសង្គមថា «សូមចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសារលោក ទូច ថុន ប្រធានការិយាល័យក្រុងក្រចេះ និងសាច់ញាតិគ្រួសារគាត់ ប៉ុន្តែពិតជារំភើបដែលគាត់បានក្លាយជាអតិថិជន ព្រូដិនសល មុនរឿងមួយនេះកើតឡើង (កញ្ចប់៧៥០០ដុល្លារ)។ នេះជាមោទនភាពរបស់ទីប្រឹក្សាយើង ក្នុងការការពារមនុស្សដែលខ្លួនស្រលាញ់»។

ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានសម្តែងនូវការសោកស្តាយចំពោះការផ្សព្វផ្សាយព័ត៌មានបែបនះ លើបណ្តាញសង្គមហ្វេសបុក ដោយការផ្សព្វផ្សាយព័ត៌មានបែបនេះ ដោយទីព្រឹក្សាធានារ៉ាប់រងជាប់កិច្ចសន្យាម្នាក់ ស្តីពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីខែកុម្ភៈឆ្នាំមុន។ ការផ្សព្វផ្សាយបែបនេះ ត្រូវបានលុបចេញភ្លាមៗបន្ទាប់ពីក្រុមហ៊ុនបានដឹងពីរឿងនេះ ហើយជុំវិញបញ្ហានេះ កំពុងតែធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ចំពោះអ្នកបង្ហោះរឿងនេះ កំពុងស្ថិតនៅក្រោមការវាយតម្លៃទៅតាមគោលការណ៍វិន័យរបស់ក្រុមហ៊ុន នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា (សូមអានលិខិតនៅខាងក្រោម)។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មកម៉្លេះ ដោយលោកទូច ថុន ប្រធានការិយាល័យអប់រំយុវជននិងកីឡា ក្រុងក្រចេះ ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិត និងក្រុមគ្រួសារចំនួន៤នាក់ទៀត រងរបួសធ្ងន់ធ្ងរក្រោយពីជួបគ្រោះថ្នាក់រវាងរថយន្តរបស់លោក បុកគ្នាជាមួយរថយន្តហុីយ៉ាន់ដាយ នៅលេីកំណាត់ផ្លូវជាតិលេខ៨A ត្រង់ចំណុចមុខរោងចក្រ ស្ថិតក្នុងឃំុស្មេីងខាងជេីង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕

