នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ហើយសន្យានឹងជួយឧបត្ថម្ភ ប្រចាំជារៀងរាល់ខែ រហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យ ដែលនាងបាន ប្ដេជ្ញារៀនអោយចប់សាកលវិទ្យាល័យ ដល់ប្អូនស្រី ស៊ិន ស្រីហង្ស ដែលពិការទាំងដៃទាំងជើង ដែលមានស្មារតីឈ្មុះឈ្មុលចង់ចេះចង់ដឹងបានរៀនដល់ថ្នាក់ទី១១ នៃវិទ្យាល័យសំឡូត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ឯកឧត្តម បានរៀបរាប់នៅលើបណ្តាញសង្គមថា "ដោយមានការអាណិតអាសូរខ្លាំងពេកចំពោះកុមារី ស៊ិន ស្រីហង្ស ដែលពិការទាំងដៃទាំងជើង ដែលមានស្មារតីឈ្មុះឈ្មុលចង់ចេះចង់ដឹងបានរៀនដល់ថ្នាក់ទី១១ នៃវិទ្យាល័យសំឡូត។ដោយឃើញ កុមារី ស៊ិន ស្រីហង្ស ជាគម្រូនៃកំលាំងចិត្តដ៏មុះមុតរបស់យុវនារីពិការដែលគួរអោយស្ញប់ស្ញែង មូលនិធិ ហោ ណាំ ហុង-បូរី ហោ បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ហើយសន្យានឹងជួយឧបត្ថម្ភ ប្រចាំជារៀងរាល់ខែ រហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យ ដែលនាងបាន ប្ដេជ្ញារៀនអោយចប់សាកលវិទ្យាល័យ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍គាំទ្រ និងគោរពសរសើរដល់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានជួយដល់ប្អូនស្រីកំសត់ម្នាក់នេះ ហើយបានបន្តការសិក្សារហូតដល់ចប់ចុងចប់ដើម៕





ប្រភព៖ Hor Namhong