ទឹកចិត្តគ្រូបង្រៀន...អ្នកគ្រូ សេង ​នឿន ឌុបកូនសិស្សចំនួន១២នាក់ តាមរ៉ឺម៉កម៉ូតូ ទៅសាលារៀនរាល់ថ្ងៃ ដោយមិនខ្លាចពីការនឿយហត់ ឲ្យកូនៗបានសិក្សា ...
-

ជារឿងមួយដ៏គួរឲ្យក្តុកក្តួល រំភើបចិត្ត​ជាពន់ពេក ហើយក៏ធ្វើឲ្យមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា​ ពីសកម្មភាពរបស់អ្នកគ្រូ សេង ​នឿន ជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយកន្លែង ក្នុងសហគមន៍ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយអ្នកគ្រូបានកូនចៅអ្នកស្រុក ដើម្បីយកទៅរៀន ដោយមិនគិតប្រាក់កម្រៃឡើយ។


រាល់សកម្មភាពរបស់អ្នកគ្រូ បានធ្វើឲ្យមហាជន លេងបណ្តាញសង្គមហ្វេសប៊ុកពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ក៏ព្រោះតែចង់ឲ្យកូនចៅអ្នកភូមិគាត់មានចំណេះដឹង បានរៀនសូត្រ ដូចគេ។ ជារៀងរាល់ថ្ងៃ អ្នកគ្រូសេង នឿន ឌុបកុមារ១២នាក់ទៅសាលាមត្តេយ្យ ក្នុងរម៉កម៉ូតូ អស់រយៈពេលប្រាំឆ្នាំមកហើយ។ អ្នកគ្រូជិះទៅយកសិស្សពីផ្ទះពួកគេ ដែលមានចម្ងាយបីគីឡូពីសាលាមត្តេយ្យ។ អ្នកគ្រូមិនដែលគិតពីការនឿយហត់នោះទេ ធ្វើយ៉ាងណាឲ្យកូនៗបានសិស្ស និងមានចំណេះជំនាញ ត្រឹមត្រូវមួយសម្រាប់ខ្លួន នាពេលអនាគត ។


បើយោងតាមគណនីហ្វេសប៊ុក អង្គការ Unicef Cambodia បានរៀបរាប់នៅលើគេហទំព័ររបស់ខ្លួនយ៉ាងដូច្នេះថា "ជារៀងរាល់ថ្ងៃ អ្នកគ្រូសេង នឿន ឌុបកុមារ១២នាក់ទៅសាលាមត្តេយ្យ ក្នុងរ៉ឺម៉កម៉ូតូ អស់រយៈពេលប្រាំឆ្នាំមកហើយ។ អ្នកគ្រូជិះទៅយកសិស្សពីផ្ទះពួកគេ ដែលមានចម្ងាយបីគីឡូពីសាលាមត្តេយ្យ។


អ្នកគ្រូសេង នឿន បង្រៀននៅសាលាមត្តេយ្យសហគមន៍ភូមិគ្រួច ជាមួយនឹងការតាំងចិត្តខ្ពស់ អស់រយៈពេល១៥ឆ្នាំមកហើយ។ ក្នុងចំណោមសិស្ស៣០នាក់នៅក្នុងថ្នាក់ (សិស្សស្រី១៥នាក់ និងសិស្សប្រុស១៥នាក់) មានកុមារបួនរូបមានពិការភាព ដោយម្នាក់មានពិការភាពធ្ងន់ធ្ងរ និងម្នាក់ទៀតមានដោនស៊ីមដ្រូម"៕

ប្រភព៖ UNICEF Cambodia