ឯកឧត្ដម គួច ចំរើន៖ "អោយប៉ាសុំទោសផង ដោយប៉ារវល់ការងារ មិនបានជូនកូនទៅទទួលសញ្ញាប័ត្រ តែប៉ាសូមជូនពរកូន ជោគជ័យក្នុងការសិក្សា"
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តថ្មីក្រុងព្រះសីហនុ ជំនួសដោយការលាលែងពីដំណែងរបស់ឯកឧត្ដម យន្ដ មីន ក្រោយពីប្ដូរតួនាទី ពីអភិបាលខេត្តកំពង់ចាម រួចមក មួយរយះនេះ ឃើញថាលោករវល់ខ្លាំងមែនទែន ក្នុងការអភិវឌ្ឍន្នក្រុងព្រះសីហនុ ឲ្យមកល្អស្អាតដូចដើមវិញ។ មិនថាផ្លូវថ្នល់ សំរាមតាមផ្លូវ លោកកំពុងតែធ្វើវាឲ្យមកល្អស្អាត ដូលកាលពីមុនអញ្ជឹង។

ពេលកន្លងទៅនេះ ក្រោយពីឯកឧត្ដម គួច ចំរើន ឡើងគ្រប់គ្រងជាអភិបាលខេត្តថ្មី ឃើញថាជនជាតិចិនមួយចំនួន ដែលមករស់នៅខុសច្បាប់ លើទឹកដីក្រុងព្រះសីហនុ ត្រូវបានលោកចាត់វិធានការណ៍ បានបណ្ដេញចេញ ឲ្យត្រលប់ទៅប្រទេសរបស់ខ្លួនវិញហើយ។

ដោយសាររវល់និងការងារពេក សូម្បីតែថ្ងៃទទួលសញ្ញាប័ត្ររបស់កូនប្រុស ក៏ឯកឧត្ដម គួច ចំរើន មិនបានទៅដែរ ក្នុងនោះលោកបានឲ្យដឹងថា "អោយប៉ាសុំទោសផង ដោយប៉ារវល់ការងារ មិនបានជូនកូនទៅទទួលសញ្ញាប័ត្រ តែប៉ាសូមជូនពរកូនជោគជ័យក្នុងការសិក្សា"។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។