ភ្ញាក់ផ្អើល ! កែង ឆេះ​ជង្គង់ហោះ មកលេងអង្គរវត្ត ស្ងាត់ៗ ថែមទាំងនិយាយខ្មែរ ឡើងច្បាស់....
ស៊ីហៀង
-

ប្រភពហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ហើយថា តារាល្បីខាងក្បាច់គុណបុរាណ ប្រចាំប្រទេសថៃ  លោក Tony Jaa ដែលបងប្អូនហៅថា កែង ឆេះជង្គង់ ហោះ នោះ គាត់ជាខ្មែរសុរិន្ទ ដែលជាប់សាច់ឈាមជាខ្មែរដែរ ទោះបីជាគាត់រស់នៅក្នុងប្រទេសថៃពិតមែន តែគាត់អាចនិយាយភាសាខ្មែរបានយ៉ាងល្អ ។យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះលោក Toony Jaa  ហៅ កែងឆេះ រូបនេះបានមកទស្សនាប្រាសាទអង្គរវត្ត អស់រយៈពេលចំនួន៣ថ្ងៃរួចមកហើយ ។

យោងទៅតាមគណនីហ្វេសប៊ុកមួយ លោកបានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " រយៈពេល៣ថ្ងៃដើរលេងជាមួយគ្នា គាត់បានច្រៀងចំរៀងជាភាសារខ្មែរអោយខ្ញុំស្តាប់ ហាក់ចង់ប្រាប់ថាគាត់ក៏ជាខ្មែរដែរ ពេលនោះធ្វើអោយខ្ញុំនឹកឃើញពាក្យពូ និយាយថា បើខ្មែរយើងខ្លាំងនោះ អត្តសញ្ញាណខ្មែរនឹងត្រូវបាននិយាយពីបងប្អូនយើងខាងលើនិងខាងក្រោម hope to see you again later."។