កុំដាច់ចិត្តអី ! សូមជួយដល់បងយក្សផង ពេលនេះគាត់កំពុងតែត្រូវការជំនួយខ្លាំងណាស់ ព្រោះជំងឺទឹកនោមផ្អែម សុីម្រៀមជើង របស់គាត់ជិតអស់ហើយ...
ជួយដល់យក្សផង បងប្អូន ?លោក ផាន់ យឿង ហៅយក្សគក់គឺជាសិល្បៈករល្ខោនបាសាក់ដែលសំដែងនៅវង់ល្ខោនបាសាក់ តាប៉េងប៉ោះប្រចាំខេត្តកំពង់ចាម ដែលរូបលោក ពិតជាមានទេពកោសល្យល្អក្នុងការសំដែងជាតួរយក្សរហូតទទួលស្គាល់នឹងទទួលបានប័ត្រសសើរពី ( សម្តេចតេជោហ៊ុនសែន) កាលពីឆ្នាំ ២០១៤ ប៉ុន្តែជាអកុសល សព្វថ្ងៃនេះរូបលោកបានផ្អាកសំដែងពីវង់សិល្បៈល្ខោនបាសាក់ជាបណ្តោះអាសន្ន? ដោយសារជំងឺទឹកនោមផ្អែម បណ្តាលអោយរលួយជើង យ៉ាងធ្ងន់ធ្ងរ និងមាន ម្ដាយចាស់ជរាកំពុង ម្នាក់កំពុងឈឺស្កាត់មានជំងឺប្រចាំកាយ នៅស្រុកកំណើត ទុក្ខជាន់ទុក្ខ ? សូម្បីតែលុយទឹញបាយហូបប្រចាំថ្ងៃ ក៏គ្មានលទ្ធភាពផង ឱជីវិតតួល្ខោនយក្សអើយនៅលើឆាករឹងមាំណាស់ តែជីវិតពិតរកតែអង្ករច្រកឆ្នាំងស្ទើរគ្មានផង ?
សូមបងប្អូនមេត្តាកុំអូសរំលងអីណា សូមបងប្អូនមេត្តាជួយដល់គាត់ផង អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ័គាត់បាន ☎️ 0969441018






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។