រំភើបណាស់...ឯកឧត្តម គួច ចំរើន ទើបតែចូលកាន់តំណែងថ្មី បានប្តេជ្ញាចិត្តថា នឹងកែលំអរតំបន់ឆ្នេរទាំងអស់ នៅខេត្តព្រះសីហនុ ឲ្យមានសោភណ្ឌ័ភាព ស្រស់ស្អាត ដូចជា...
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ខែមិថុនា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងថ្មី បានដឹកនាំមន្រ្តីអញ្ជើញចុះពិនិត្យស្ថានភាពឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ឲ្យមានសោភណ្ឌ័ភាព។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញ ការប្តេជ្ញាចិត្តថា នឹងកែលំអរតំបន់ឆ្នេរទាំងអស់ នៅខេត្តព្រះសីហនុ ឲ្យមានសោភណ្ឌ័ភាព ស្រស់ស្អាត ដូចជាក្រាលឥដ្ឋការ៉ូឡា សម្រាប់ពលរដ្ឋធ្វើដំណើរលំហែរ រៀបចំសណ្តាប់ធ្នាប់ អនាម័យ និង បរិស្ថានផងដែរ៕

































ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។