មហាជនមួយចំនួនធំប្រាកដជានៅចាំរឿង យុវជនម្នាក់បន្លំខ្លួនធ្វើជាកូនកំលោះលបឡើងទៅផ្សំដំណេក ជាមួយកូនក្រមុំ ដោយកូនក្រមុះស្មានតែជាស្វាមីរបស់ខ្លួន ដែលទើបតែរៀបការរួច ក៏បណ្តោយខ្លួនឲ្យជនល្មើសនោះ រួមរ័ករហូតដល់ទៅ៣ដង ក្នុង១យប់នោះ ដែលកើតឡើងកាលពីឆ្នាំ២០១៨ ។ ស្រាប់តែព្រឹកឡើងកូនកំលោះ និងក្រុមគ្រួសារមិនទទួលយកកូនក្រមុំបាន ហើយថែមទាំងទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១,៤០០ដុល្លារមកវិញ ។

ជាក់ស្តែងកាលពីថ្ងៃទី២៦ កន្លងទៅលោកតាន់ គឹមសួរ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា "ទីបំផុត
ខ្ញុំក៏ដូចជាពុកម៉ែបងប្អូនទូទាំងប្រទេសដែរ ចេះតែឆ្ងល់ថាហេតុអ្វីរឿងក្តីមួយនេះត្រូវបានអូសបន្លាយយូរយ៉ាងនេះ តាមពិតដីកាបង្គាប់ឲ្យចាប់ខ្លួនបានចេញតាំងពី៨ខែមុន។ មិនដឹងថាសមត្ថកិច្ចពាក់ព័ន្ធមិនធ្វើការឬរកជនជាប់ចោទមិនឃើញឬមានអ្វីជាអាថ៌កំបាំងនៅពីក្រោយបានជាជនជាប់ចោទតែងតែបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សេងៗដោយមិនមានការខ្លាចរអាបែបនេះ???? ដូចនេះហើយមានតែពឹងពាក់ឲ្យមហាជនជួយស្វែងរកជនជាប់ចោទនេះដើម្បីរាយការណ៍ទៅចៅក្រមស៊ើបសួរហើយ??? សូមស្ថាប័នពាក់ព័ន្ធនានាជួយផង??? ជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះលោក យឹម វិស្សុត ដែលជាមេធាវីស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ???"។

ដោយឡែកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ លោកក៏បានបង្ហោះសារបន្ថែមទៀតថា "ខ្ជិលបន្តទ្រាំណាស់??? សំខាន់អាជនល្មើសនេះវាសារភាពហើយថាអាកូនកំលោះនោះជាអ្នកបញ្ជារឲ្យវាឡើងទៅចាប់រំលោភកូនក្រមុំ ចុះហេតុអ្វីមិនចាប់ខ្លួនអាកូនកំលោះនោះមកសាកសួរ ម៉េចក៏បណ្តោយឲ្យវាគេចវែសតាមតែអំពើចិត្តបែបនេះ?"។

ទន្ទឹមនឹងនេះ ស្រាប់តែម្ចាស់គណនី ហ្វេសប៊ុក មួយដែលមានឈ្មោះ Shin Leng Ny ដែលយុវជនម្នាក់បានឆ្លើយតបនៅក្នុងខមិន ដោយបានតបទៅកាន់លោក តាំង គីមសួរ យ៉ាងដូច្នេះថា"ហែងមានភស្ដុតាងមកបញ្ជាក់គេអត់ហា៎ ពួកហែងបានតែព្រុះអញ្ចឹងទេអី ពួកអាឆ្កែសុីអាចម៍"។ ភ្លាមនោះស្រាប់តែលោក តាន់ គឹមសួរ បានតបទៅវិញថា "គ្នាវាអ៉ីចឹងតើបានចរិតចេញមកឆ្កែដូចគ្នា ស្រួលមិនស្រួលអាមួយនេះមានការជាប់ពាក់ព័ន្ធជាមួយរឿងនេះផងក៏ថាបាន។ បើវាស្អាតស្អំ ម៉េចមិនឲ្យវាចូលខ្លួនតាមការកោះហៅរបស់តុលាការ រហូតទាល់តែចេញដីកាតាមចាប់ខ្លួន? ចូលទៅដឹងហើយថាគេមានភស្តុតាងឬអត់?"។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារថា "ហេតុអ្វីក៏ចំណាយពេលយូរយ៉ាងនេះ ???????
លឺថាមុនរៀបការកូនកំឡោះ និង កូនក្រមុំអត់ស្គាល់គ្នាទេ ហើយពិធីរៀបការអាចកើតឡើងបានគឺដោយសារកូនកំឡោះចាប់រំលោភកូនក្រមុំ ហើយចាស់ទុំខាងស្រីខ្មាស់គេក៏ផ្សំផ្គុំអោយរៀបការជាប្តីប្រពន្ធនិងគ្នា ហើយក្នុងយប់នៃថ្ងៃរៀបការកូនកំឡោះបានរៀបគំរោងបញ្ច្រកស្រាដាក់ថ្នាំអោយកូនក្រមុំដេកលក់ហើយបន្ទាប់មកក៏បញ្ច្រកស្រាដាក់ថ្នាំអោយមិត្តភ័ក្ត្រស្រវឹងនិងបញ្ជារអោយមិត្តភ័ក្ត្រឡើងទៅរំលោភប្រពន្ធរបស់ខ្លួននៅឯបន្ទប់ផ្សំដំណេករបស់ខ្លួន បន្ទាប់មកករណីមិត្តភ័ក្ត្រកូនកំឡោះរំលោភកូនក្រមុំក៏កើតឡើង ( តាមការសារភាពរបស់ជនល្មើសដែលជាមិត្តភ័ក្ត្រកូនកំឡោះបានសារភាព )ម្តេចមិនហៅកូនកំឡោះមកសាកសួរ ទាំងដែលមានដីកាចាប់ខ្លួន ? ហេតុអ្វីបានកូនកំឡោះនោះរួចខ្លួនដើរពេញភូមិ ? កូនកំឡោះមានខ្នង ? ម៉េចក៏បណ្តោយឲ្យកូនកំឡោះគេចវេសតាមតែអំពើចិត្តបែបនេះ? ហើយកូនក្រមុំទទួលយុត្តិធម៌ឬនៅ ?
បើមានដីកាបង្គាប់អោយចាប់ខ្លួនកូនកំឡោះហើយនៅតែចាប់មិនបានអញ្ចឹងមានតែស្នើរសុំអោយប្រជាពលរដ្ឋចាប់ជំនួស ។
បទល្មើសកើតឡើងធ្វើឲ្យជនរងគ្រោះឈឺចាប់ស្ទើតែសម្លាប់ខ្លួន(ព្រោះតែគិតខ្លី)ទៅហើយ ការឈឺចាប់នេះបានជះឥទ្ធិពលលើក្រុមគ្រួសាររបស់ជនរងគ្រោះផ្ទាល់ខ្លាំងណាស់ ការអូសបន្លាយពេលយូរយ៉ាងនេះគឺធ្វើឲ្យជនរងគ្រោះកាន់តែឈឺចាប់ខ្លាំងថែមទៀត។ វិធានការច្បាប់ក្នុងរឿងក្តីនេះគួរតែអនុវត្តន៍ឲ្យឆាប់បំផុតទើបអាចបង្ហាញនូវភាពយុត្តិធម៌សម្រាប់ជនរងគ្រោះនិងសង្គម។
ការឆ្ងល់ សួរ ចង់ដឹង និង ការនិយាយនេះគឺមិនចង់ឃើញដំបៅមហារីកនៃសង្គមអយុត្តិធម៌កើតលើស្ត្រីស្លូតត្រង់ដែលរងគ្រោះដោយអំពើចាប់រំលោភ" ។






ប្រភព៖ តាន់ គឹមសួរ