ស្អាតម៉្យាងដែរ... ស្បែកជើងកែច្នៃដោយ ដើមឬស្សីខ្មែរ​​ ពិតជាស្រស់ស្អាតខ្លាំងណាស់...
-

បើនិយាយពីអត្ថប្រយោជន៍របស់ ដើមឬស្សី គឺដូចដែលបងប្អូនបានជ្រាបហើយថា ឬស្សីគឺយើងអាចយកទៅធ្វើជា បំពង់ស្រាប់ដាក់ទឹកត្នោត​ ធ្វើជាក្បូន  ធ្វើជារនាបផ្ទះ ធ្វើជាកែវផឹកទឹក ធ្វើជារបងព័ន្ធជុំផ្ទះ អង្រឹង កញ្រ្ចែង ឈ្នាង និងអត្ថប្រយោជន៍ជាច្រើនទៀត។ តែទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ច្បាស់ជាមិនធ្លាប់បានដឹងទេថា ឬស្សី អាចយកមកកែច្នៃធ្វើជាស្បែកជើងពាក់បានយ៉ាងស្រស់ស្អាតនោះ។


យ៉ាងណាមិញ អត្ថប្រយោជន៍មួយទៀតដែលបងប្អូនមិនដែលដឹងនោះ គឺឬស្សី អាចយកមកធ្វើជាស្បែកជើងសម្រាប់ពាក់បានថែមទៀតផង ។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមើលទៅពិតជាគួរឲ្យស្រស់ស្អាតខ្លាំងណាស់ និងគួរឲ្យចង់ពាក់ខ្លាំងណាស់ ព្រោះតែវាប្លែក និង ស្រស់ស្អាត មិនចាញ់ស្បែកជើង ដែលផលិតពីជ័រនោះទេ។ ប្រសិនបើបងប្អូនបានពាក់ជាប់និងជើងហើយនោះ បងប្អូននឹងជាប់ចិត្ត និងវា ព្រោះថា វាពិតជាស្រស់ស្អាតខ្លាំងណាស់។