បើយោងតាមគេហទំព័រ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះសារនៅមុននេះបន្តិចថា "ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ជូនជនរងគ្រោះដែលរស់រានមាន ជីវិតក្រោយពីការដួលរលំអគារ៧ជាន់ យុវជន កាក់ គា អាយុ ១៨ឆ្នាំ ជា ជនរងគ្រោះ ដែល នៅ រស់រាន មាន ជីវិត ក្រោយពីជាប់ក្នុងគំនរថ្ម ជាង២ថ្ងៃកន្លះក្នុងការដួលរលំ អគារ ៧ជាន់ នៅខេត្តព្រះសីហនុកន្លងមកគាត់ចង់រៀនជំនាញជាជាងជួសជុលក្រោយចេញពីមន្ទីរពេទ្យ ។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានផ្តល់អាហារូបករណ៍ជូនប្អូនសម្រាប់ការសិក្សារហូតដល់ចប់ ក្រោយពេលបញ្ចបការសិក្សាក្រសួងនឹងជួយរកការងារឱ្យធ្វេីឬជួយប្រឹក្សាយោបល់ក្នុងការបង្កេីតមុខរបរជូនប្អូនផងដែរ។

ជំនាញជួសជុល រួមមាន: រថយន្ត /ម៉ាស៊ីន ធុន តូច ម៉ាស៊ីន ត្រជាក់ /ទូរទឹកកកគ្រឿងអគ្គិសនីគ្រឿងអេឡិចត្រូនិកក្រឡឹង /ផ្សារ ដែកកាត់វ៉ែនតាអ៊ុបទិកនិងមានជំនាញផ្សេងៗទៀតជាច្រេីន។

គ្រឹះស្ថានបណ្តុះបណ្តាល ទូទាំងរាជធានី -ខេត្ត នឹងរង់ចាំប្អូន ក៏ដូចជាយុវជនដ៏ទៃទៀតដេីម្បីផ្តល់នូវជំនាញវិជ្ជាជីវៈមួយជូនសូម ប្អូនទាក់ទងតាមលេខ ទូរស័ព្ទ : 017 747 773/ 010 747 773 ។សូមបងប្អូនជួយជូនដំណឹងទៅគាត់ផង"។








ប្រភព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ