មនុស្សយើងម្នាក់ៗគ្មានសិទ្ធជ្រើសរើសយកបានកន្លែងកើតនោះទេ បើអាចរើសបាននោះក៏គ្មាននរណាម្នាក់ កើតមកចង់ក្រនោះដែរ។ ការមើលងាយក៏កើយមានតាមរយៈការមិនមានភាពស្មើរគ្នានេះដែរ មិនថា រូបសម្បត្តិ ទ្រព្យសម្បត្តិ ឬ បញ្ញាស្មារតីនោះទេ គឺសុទ្ធសឹងតែមិនអាចប្រៀបធៀបគ្នាបាន ឬ គ្មានសមូលហភាពគ្នា។
.jpg?1561959038)
មនុស្សយើងម្នាក់ៗ កើតមកអ្នកខ្លះមានអ្នកខ្លះក្រមិនដូចគ្នាទេ? បើយើងកើតមកក្រមិនមែនជាកំហុសរបស់អ្នកទេ តែបើអ្នកស្លាប់ទៅទាំងភាពក្រនោះជាកំហុកដ៏ធំរបស់អ្នក?។ មនុស្សយើងម្នាក់ៗកើតមក តែងតែមានវាសនាខុសគ្នា ដោយអ្នកខ្លះកើតមកមានវាសនាខ្ពស់ បានកើតចំគ្រួសារអ្នកមាន មានវង្សខ្ពង់ខ្ពស់ រស់ក្នុងគំនរមាសប្រាក់ចាយមួយជាតិក៏មិនអស់ ព្រមជាមួយនឹងជីវិតសម្បូរបែប។
.jpg?1561959046)
យោងតាមតាមកាសែតមួយចំនួនបានចុះផ្សាយអំពី ឪពុកកំសត់ម្នាក់ ស្ពាយកូនបណ្តើរ ប្រឹងធ្វើការលើកស៊ីម៉ង់បណ្តើរ ដើម្បីក្រពះ រូបភាពទាំងនេះត្រូវបានទទួលការចាប់អារម្មណ៍ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ អ្នកខ្លះអាណិតអាសូរ ដែលខណៈឪពុកស្ពានកូនរបស់ខ្លួនដាក់នៅខាងក្រោយខ្នង ហើយលីស៊ីម៉ង់បណ្តើរ ដូចជាគ្មានការហត់នឿយបន្តិចសោះ នេះដោយសារតែការស្រលាញ់របស់ឪពុក។ បុរសម្នាក់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណ ដោយសារតែត្រូវអ្នកធ្វើការជាមួយគ្នា លួចថតហើយបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។
.jpg?1561959052)