រំភើបចិត្តណាស់...អ្នកនាស្រីអូន រំភើបឡើងស្រក់ទឹកភ្នែក ពេលបានអានសាររបស់កូនៗ នៅមណ្ឌលទុំ ឌី សរសេរជូនពរ ក្នុងថ្ងៃ...(មានវិដេអូ)
ស៊ីហៀង
-

មហាជនជាច្រើនប្រាកដជាស្គាល់ ពីវត្តមានរបស់អ្នកនាង ស្រីអូន ដែលជាស្រ្តីម្នាក់​បានចូលរួមយ៉ាងសកម្ម និងបានចូលរួមចែករំលែកក្តីស្រលាញ់ ជាប្អូនៗ ក្មួយៗ នៅមណ្ឌលទុំ ឌី  ឬហៅថា Afesip Cambodia របស់លោកស្រី ម៉ម សុម៉ាលី ដែលមានក្មេងស្រីជាច្រើន ត្រូវបានជនល្មោភកាមចាប់រំលោភបំពាន គ្មានត្រាប្រណៃចំពោះក្មេងស្រី តូចៗភ្នែកខ្មៅៗ បន្តិចសោះ។


នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងស្រីអូន បានប្រាប់ឲ្យដឹងថា នេះគឺជាសេចក្តីចេញពីចិត្ត និងមិនមានអ្វីដែលអាចកាត់ថ្លៃបាន ចំពោះទឹកចិត្តរបស់កូនៗ ដែលរងគ្រោះ ពីការរំលោភបំពានទាំងអស់គ្នា ដែលបានច្រៀង និងសរសេរសារជូនពរបងស្រីអូនផងដែរ។


បងស្រីអូនបានបង្ហោះសារទាំងក្តីរំភើបថា "ទឹកភ្នែកថ្ងៃខួបកំណេីតតែជាទឹកភ្នែកដ៏មានន័យបំផុតសំរាប់ជីវិតខ្ញុំនិងកូនៗដ៏សែនអភ័ព្ទរបស់ខ្ញុំ

កូនគឺជាជនរងគ្រោះដោយការរំលោភបំពានពីឪពុកបង្កេីត ពីជីតា ពីមនុស្សអាក្រក់ ហេីយត្រូវម្ដាយចិត្តអប្រិយកាត់កាលចោល ម្ដាយបោះបង់ចោល ម្ដាយបង្កេីតលក់ តាំងពីអាយុ3ឆ្នាំ រស់នៅក្នុងភាពភ័យខ្លាច ជីវិតដូចស្លាប់ទាំងរស់

យកម្ដាយទី2ធ្វេីជាម្ដាយបង្កេីត

ខ្ញុំឈឺចាប់ជំនួសពួកគាត់ណាស់ព្រោះយេីងជាស្រ្តីដូចគ្នា ឈឺចាប់ហេតុអីកូនមិនបានទទួលភាពកក់ក្ដៅដូចក្មេងផ្សេងៗ?តែទោះយ៉ាងណាខ្ញុំបានសន្យាជាមួយកូនៗហេីយថាហ្នឹងមេីលថែគាត់រហូតដល់ដង្ហេីមចុងក្រោយរបស់ខ្ញុំ

ម៉ែចាស់ Mam Somaly អរគុណដែរលះបង់គ្រប់យ៉ាងសឹងមួយជីវិតដេីម្បីកូន

អរគុណ Afesip Cambodia"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ រំភើបចំពោះទង្វើរដ៏ល្អរបស់បងស្រីអូន ដែលមានចំពោះប្អូនៗ កូនៗ ដែលមានម្តាយដូចជាបងស្រីអូនម្នាក់ទៀត ដែលចាំជួយពួកគាត់ ទាំងកំលាំងកាយ និងកំលាំងចិត្ត៕


មានវិដេអូ៖



ប្រភព៖ Ah Ry Nuon