តិរិច្ឆានមែន...ក្រោយពេលម្តាយចែកដី ចែកផ្ទះហើយ កូនតិរិច្ឆាន បណ្តេញម្តាយចេញពីផ្ទះ សូម្បីតែ...(មានវិដេអូ)
-

អ្នកម្តាយមានគុណ ធំធេងណាស់ ខំប្រឹងបីបាច់ពពោះកូនតាំងពីនៅក្នុងផ្ទៃ រហូតដល់កូនធំធាត់ មានគ្រួសារ ក៏អ្នកម្តាយនៅតែបារម្ភ ។ តែកូនៗគួរណាស់តែត្រូវ ចិញ្ចឹមមើលថែលោកវិញ ដើម្បីតបស្នងសងគុណអ្នកមានគុណដែលលោកបានចិញ្ចឹមបីបាច់ កូនៗតាំងពីតូចមក​ តែផ្ទុយវិញ កូនចិត្តតិរិច្ឆាន ដេញម្តាយចេញពីផ្ទះ ក្រោយពីម្តាយចែកដី ចែកផ្ទះឲ្យកូនអស់ ។ 


ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "លោកយាយរស់នៅភូមិថ្នល់បែក​ ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​ អាណិតគាត់ណាស់បងប្អូនអេីយ​ គាត់ឈឺចិត្តនឹងវាសនាខ្លួនឯងដែលមានកូនមិនដឹងគុណបែបនេះ??ជីវិគាត់វេទនាណាស់?"។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារថា "នេះហេីយលទ្ធផលចែកដីចែកផ្ទះអោយកូនអស់​ មិនទុកខ្លួនឯង​ ចំកូនមិនដឹងគុណដេញម្ដាយចេញ​ សូម្បីតែចានឆ្នាំង​ ចង្រ្កាន​ ក៏មិនទុកអោយម្ដាយដែរ​ ??? ពិតជាអាណិតលោកយាយខ្លាំងណាស់ត្រូវកូនៗបោះបង់ចោល​ ហេីយមករស់នៅលេីខ្ទមកំសត់ម្នាក់ឯង​ សុីឈ្នួលរេីសសណ្ដែកដីអោយគេ​ បានប្រាក់បន្តិចបន្តួចទិញម្ហូប​ ជួនដាច់បាយក៏មាន​ ជួនបានអ្នកជិតខាងអោយបាយសម្លរ​។


លោកយាយមិនចង់បានអ្វីច្រេីនទេ​ សុំត្រឹមអោយបងប្អូនសប្បុរសជនជួយគាត់អោយបានផ្ទះតូចល្មមរស់នៅរហូតអស់ជីវិត??ព្រោះពេលភ្លៀងម្ដងៗគាត់វេទនាណាស់​ ដូចបងប្អូនឃេីញស្រាប់ហេីយ??។


សូមបងប្អូនជួយលោកយាយផងដេីម្បីអោយគាត់បានផ្ទះតូចល្មមរស់នៅ​ កុំអោយត្រូវភ្លៀងត្រូវខ្យល់???

☎️012 545684

ABA : 000635152

Name : Nguon Raksmey"។



មានវិដេអូ៖



ប្រភព៖ នារី ចិត្តធម៍