សូមចួលរួម សោកស្តាយ​ ! អាជីវកម្ម៩០ភាគរយ ក្នុងខេត្តព្រះសីហនុ ត្រូវ​បាន​​គ្រប់​គ្រង​ដោយ​ជន​ជាតិចិនទាំងស្រុង សូម្បីតែលក់ ពោតស្ងោរ.....
ស៊ីហៀង
-

ព្រះសីហនុ៖ ​យោង​តាម​​ទិន្នន័យ​របស់​អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ បានប្រាប់ឲ្យដឹងថា ​អាជីវកម្ម​ជាង ​៩០ ​ភាគរយ ​នៅ​ក្រុង​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន រាប់​ចាប់​តាំង​​ពី​សណ្ឋាគារ ​កាស៊ីណូ ​ភោជនីយដ្ឋាន ​រហូត​ដល់​ហាង​​ម៉ាស្សា។

បើ​តាម​លោក​ ជួន​ ណារិន្ទ​ បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ចំនួន ​១៥៦ ​កន្លែង​ ក្នុង​នោះ ១៥០ ​កន្លែង​​​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។ ចំណែក​កាស៊ីណូ​មាន​ចំនួន ​៦២ ​កន្លែង ​​វិនិយោគ​ដោយ​ចិន​ចំនួន ​៤៨ ​កន្លែង ក្លិប​កម្សាន្ត​ខារ៉ាអូខេ​ មាន​ចំនួន ​៤១ កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ហាង​ម៉ាស្សា​ចំនួន ៤៦ កន្លែង ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ និង​មាន​ភោជនីយដ្ឋាន​សរុប​ចំនួន ​៤៣៦​ កន្លែង​​​ក្នុង​នោះ​ ៩៥ ​ភាគរយ ​ត្រូវ​​បាន​គ្រប់គ្រង​​ដោយ​​ជនជាតិ​ចិន​។

ក្នុង​កិច្ច​ប្រជុំ​ ស្តីពី​ការ​បន្ត​និរន្តរភាព​ការងារ និង​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ម្សិលមិញ ​លោក​ ជួន ​ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទូទៅ​របស់​​ខេត្ត​ព្រះសីហនុ​ គឺ​​មាន​ការ​វិនិយោគ​ច្រើន​ពី​ជន​បរទេស ពិសេស​ជនជាតិ​ចិន ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ​ដូច​ជា​ សណ្ឋាគារ ​ផ្ទះ​សំណាក់​ កាស៊ីណូ​ ភោជនីយដ្ឋាន ព្រម​ទាំង​មុខរបរ​ផ្សេងៗ​​​ទៀត​។