ពិតជារឿងមួយដែលក្តុកក្តួល និងសោកសង្រែងបំផុត នៅពេលដែលយើងបាត់បង់មនុស្សជាទីស្រលាញ់ តែមួយបប្រិចភ្នែក ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្សម្នាក់ ទៅឆ្ងាយពីក្រុមគ្រួសារ និងមិត្តភក្តិ ដែលធ្លាប់តែនិយាយរកគ្នារាល់ថ្ងៃ ដឹកគ្នាទៅធ្វើការរាល់ថ្ងៃ ។

ក្តីឈឺចាប់ដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបាន សំលេងម្តាយយំអង្វរឲ្យកូនត្រឡប់មកវិញ សម្រែកស្រែកតវ៉ានិងព្រហ្មលិខិត ហេតុអ្វីអ្នកយកកូនខ្ញុំពីខ្ញុំទៅលឿនម្ល៉េះ? តើកូនខ្ញុំខុសអី? អ្នកសងកូនខ្ញុំមកវិញមក! ។ ភាពឈឺចាប់ និងវេទនា បានធ្លាក់ទៅលើមនុស្សស្រីដែលមានឈ្មោះថាម៉ែ ក្រោយពីបាត់បង់កូនប្រុសជាទីស្រលាញ់ នៅនឹងភ្នែកស្រស់ៗបែបនេះ។

អារម្មណ៍ក្តុកក្តូលទាំងអស់នេះ ត្រូវបានមិត្តភក្តិ ក្រុមគ្រួសារ បានធ្វើការបង្ហោះជាបន្តបន្ទាប់ ពីភាពសោកស្តាយ និងក្តីឈឺចាប់ ដែលមនុស្សប្រុសល្អម្នាក់ ត្រូវបាត់បង់ទៅ ទៅដោយគ្មានថ្ងៃត្រឡប់ក្រោយវិញបាន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រីឡឹង ក្មេងល្អ បានបង្ហោះសារថា "ញុមនិយាយមិនចេញ
ទេ ពេលគេមកប្រាប់ថាបងបាត់បង់ជីវិត Mee Sal មិចក៏អាយុខ្លីម្ល៉េះ "។

គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Sovann Single ក៏បានបង្ហោះសារថា "R.I.P ??? បងទទួលយកមិនបានទេប្អូនប្រុស???សូមវិញ្ញាណខ័ក្ខប្អូនទៅកាន់សុគតិភពផងចុះកើនជាតិណាណាកុំឲ្យអភ័ព្វដូចជាតិនេះបងនៅតែចងចាំប្អូនទុកជានិច្ច???Good bye Forever ???"។

ទន្ទឹមនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឃីម ដាលីន បានបង្ហោះសារថា "ពូហា៎ញុមទទួលយកអត់បានទេណាពូ ពូឯងទៅចោលក្មួយលឿនម្លេះ ពូឯងយាយម៉េចខ្លះមួយក្មួយពូខឹងក្មួយអត់ទៅការពូ តែពូនៅតែស្រលាញ់ក្មួយខឹងអត់បានយូរទេ ហើយប្រពន្ធពូគិតម៉េច បើពូទៅចោលគាត់ហើយនឹង??????????? Mee Sal"។

អ្វីដែលធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនបាននោះ ក្រោយពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រី សុម៉ាលី បានបង្ហោះសារថា "សាលហាកូនគេងយូមេសកូន ?ក្រោកមកវិញមកណាកូនណា ??មកយាយមួយម៉ាក់ មក? សាលសន្យាថាមិចហា ម៉ាក់ខឹងកូនហើយ??????ភ្លេចឣត់បានទេ"។ ម្ចាស់គណនីបានបន្ថែមទៀតថា"Rip kon sl mak Mee Sal ???????????កេីតជាតិណាៗកុំដូចជាតិនេះទៀតអីសូមអោយវិញ្ញាណខ័ក្ខទៅអោយបានសុខណា?????????????????ស្ដាយណាស់ដែលយើងស្គាល់គ្នាបានត្រឹមនិង ម៉ាក់សាលាញ់កូន???????"។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះខាងលើមានឈ្មោះថា សួង វិសាល អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសជាជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនាវេលាម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំកោះចិន បានឱ្យដឹងថា នៅមុនពេលកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1C-4747 ក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិស)។ លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងដែលមានទិសដៅពីកើត ទៅលិច (កំពង់ចាម-ភ្នំពេញ) បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតកើតហេតុ។
