នេះជារឿងពិតរបស់ក្មេងៗ ០៤នាក់ដែលត្រូវម្ដាយឪពុករត់ចោល ដោយទុកតែកូនៗឲ្យរស់នៅដោយគ្មានអ្នកមើលថែ។ ពិតជារន្ធត់ចិត្តខ្លាំងណាស់ បងប្រុសបងស្រី ខិតខំពុះពារគ្រប់ឧបគ្គសដើម្បីស្វែងរកថវិការខ្លះដោយស៊ីឈ្នួល និងលក់កម្លាំងពលកម្មដើម្បីដោះដូរយកប្រាក់មកចិញ្ចិមប្អូនៗពីរនាក់ទៀតដែលជាកុមារពិការដោយសារតែជម្ងឺស្វិតដៃស្វិតជើង ថែមទៀតបងស្រីក៏មានសតិមិនសូវល្អទៀតផង។ ក្មេងកំព្រាត្រូវម្ដាយឪពុករត់ចោលនេះមានទីលំនៅអចិន្រ្តៃយ៍ស្ថិតនៅ ភូមិព្រះខែ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងខណៈពេលនេះក្មេងៗទាំងបួននាក់នេះកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរព្រោះតែពួកគាត់ខ្វះខាតសំលៀកបំពាក់ ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ជុសជុលទីលំនៅ អាស្រ័យហេតុដូចនេះយើងខ្ញុំជាស្ថាប័នសារព័ត៌មានខ្មែរញ៉ូវ (KHMER NEWS) សូមធ្វើការអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភគ្រឿងសម្ភារៈខ្លះៗ ឬជាថវិការ ដើម្បីជួយដល់ប្អូនៗទាំងបួននាក់នេះផងបន្តជីវិតដ៏សែនកំសត់ ត្បិតអីយើងជាជាតិសាសន៍ដូចគា្ន រស់នៅក្នុងប្រទេសតែមួយ ក្រោមមេឃតែមួយ តែមានភ័ព្វវាសនាខុសគ្នា។

យើងខ្ញុំក្រុមសារព័ត៌មានខ្មែរញ៉ូវ (KHMER NEWS) នឹងយកគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ខ្លះៗទៅជួយដល់ប្អូនៗទាំង ០៤នាក់នេះ នៅថ្ងៃ សៅរ៍ ៥កើត ខែជេស្ឋ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី 06 ខែ កក្កដា ឆ្នាំ 2019 អាស្រ័យដូចដែលយើងខ្ញុំបានរៀបរាប់ជូនខាងលើនេះ សូមសប្បុរសជនមេត្តាចូលរួមវិភាគទានតាមសធាជ្រះថ្លាគ្រប់ៗគ្នា។

សូមធ្វើការទំនាក់ទំនងក្រុមការងារ ខ្មែរញ៉ូវ (KHMER NEWS) ផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 070 87 88 84 / 078 87 88 84 ឬធ្វើការ Inbox តាមរយៈហ្វេសប៊ុកផេក KHMER NEWS ផ្ទាល់ក៏បាន។
យើងខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គលសព្វសាធុការ កើតមានដល់ប្រិយ៍មិត្ត និងសប្បុរសជន សូមឲ្យជួបប្រទះតែសំណាងល្អ ប្រកបមុខរបរជំនួញជួញដូរទទួលបានជោគជ័យ ឈ្នះអស់មារសត្រូវ និងសុខភាពល្អមាំមួនគ្រប់ៗគ្នា។ សូមអរគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ៕ សូមទស្សនាវីដេអូខាងក្រោម៖