កំុខ្លាំងអាក្អូន ! ខឹងសមត្ថកិច្ចជិះម៉ូតូដេញតាមប្រាប់កុំឲ្យជិះលឿន ទាញដែកកេះដុតម៉ូតូមួយលេង ទុកជាការហាត់ប្រាណ....
បុរសម្នាក់ទំនងជាស្រវឹងស្រា ហើយចិត្តខ្លាំងទៀត បានយកដែកកេះដុតម៉ូតូខ្លួនឯងចោល ឆេះយ៉ាងសន្ធោសន្ធៅ ព្រោះខឹងនឹងសមត្ថកិច្ចជិះម៉ូតូដេញតាមប្រាប់ថា កុំឲ្យជិះម៉ូតូលឿនពេក ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រោមស្ពានតាហោ (ផ្លូវវាង) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។