កូនមាសម្តាយ​ ! ឃាត់ខ្លួន ស្រីស្អាត ប្រុសស្អាត ១១ នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្នុងនោះមានម្នាក់ជាតារាTikTok ដ៏ល្បី....
-

ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះខាងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៩:២០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅចំណុច អាគារឌឹប្រ៊ីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន:

១/ក្រាមពណ៌សថ្លា០៥កញ្ចប់ ៨,២៣ក្រាម

២/ម្ស៉ៅពណ៌ស០៤កញ្ចប់ ២,៦៩ក្រាម

៣/ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ២៩គ្រាប់ ១១,៥៤ក្រាម

ជនសង្ស័យចំនួន១១នាក់(ប្រុស០៤នាក់ស្រី០៧នាក់) បញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀនកសាងនីតិវិធី៕

ប្រភព៖ ការិយាល័យ បទល្មើស គ្រឿងញៀន អាវុធហត្ថ ផ្ទៃ ប្រទេស