ខំតែភ័យ...ក្រោយពីកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក រឿងកញ្ញា ពេជ្រ ចរណៃ ត្រូវគេសម្លាប់នោះ ពេលនេះកញ្ញា​បានឡាយវិដេអូ បញ្ជាក់ហើយថា នេះគ្រាន់តែ...(មានវិដេអូ)
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ក្រោយពីមានសារព័ត៏មានចំនួន បានចុះផ្សាយថា កញ្ញា ពេជ្រ ចរណៃ បានស្លាប់ហើយ។  នៅក្នុងករណីនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការជជែកវែកញែកគ្នាជាខ្លាំង។


នៅមុននេះបន្តិចកញ្ញា ពេជ្រ ចរណៃ បានចេញមកធ្វើការបកស្រាយ ចំពោះករណីដែលបានកើតឡើង ធ្វើឲ្យមហាជនឈប់យល់ច្រលំ ។ កញ្ញា ពេជ្រ ចរណៃ បានប្រាប់ឲ្យដឹងថា ករណីឃាតកម្មដែលកើតឡើងចំពោះកញ្ញានោះ គឺជាការថតបទចំរៀងថ្មី ស្នាដៃកូនខ្មែរ។ នៅក្នុងបទចម្រៀងថ្មីមួយបទនេះ គឺកញ្ញាថតបទចម្រៀងមួយបទដែលមានចំណងជើងថា តើរូបនេះខុសអ្វី? ដែលជាស្នាដៃកូនខ្មែរយើងសុទ្ធសាធ កុំភ្លេចជួយគាំទ្រផងណា។


កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហាញអារម្មណ៍ខកចិត្ត ចំពោះអ្នកព័ត៏មានមួយចំនួនតូច ដែលបានផ្សាយ ដោយមិនមានការសួរបញ្ជាក់ពីកញ្ញា ជាមុនសិន​។


គួរបញ្ជាក់ផងដែរថា កញ្ញា បានចូលរួមចំណែកជួយដល់សង្គម ចាស់ជរា និងជនក្រីក្រ នៅតាមបណ្តាខេត្ត ក្រុង ហើយកញ្ញានៅតែបន្តការជួយដល់សង្គមបន្តរហូត។


មានវិដេអូ៖



ប្រភព៖ ពេជ្រ ចរណៃ