រំភើបណាស់...លោកយាយកំសត់ បេះត្រកួនលក់ មួយថ្ងៃបាន៥ពាន់រៀល ដើម្បីចិញ្ចឹមជីវិត តែពេលនេះលោកយាយអាចសម្រាកលក់ត្រកួនបានមួយរយៈពេល ព្រោះលោកពែកមីបានជូនថវិការមួយចំនួនជូនដល់លោកយាយ...
ស៊ីហៀង
-

ភ្នំពេញ​៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព​ លោក​ ពែកមី ដែលទទួលបានការគាំទ្រ ជាខ្លាំងពីសំណាក់​មហាជន និង មិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។


ជីវិតដ៏កំសត់នេះរបស់លោកយាយ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែកជាច្រើន និងអាណិត ដែលមានវ័យចាស់ទៅហើយ​ តែខំប្រឹងដើរលក់ត្រកួន គ្មានថ្ងៃឈប់ឈរ ព្រោះតែចិញ្ចឹមក្រពះ​ ដែលស្រែកឃ្លានរាល់ថ្ងៃ និងបានប្រាក់តិចតួច សម្រាប់ធ្វើបុណ្យខ្លះ។


ជាក់សស្តែងនៅថ្ងៃនេះ លោកពែកមី បានជួបជាមួយនឹងលោកយាយកំសត់នោះហើយ ដោយលោកបានរៀបរាប់ថា "ខ្ញុំរកគាត់ឃេីញហេីយបងប្អូន​ គាត់រំភេីបណាស់​ 4លានរៀល​ គាត់អាចឈប់ដេីបេះត្រកួនលក់បាន2ឆ្នាំ​ ព្រោះគាត់បេះត្រកួនលក់មួយថ្ងៃបានតែ5000រៀលទេ​ ???អរគុណបងប្អូនដែលបានចូលរួមថវិការ

1​ .​ ក្រុមហ៊ុនត្រាសមី​ វីឡាកំពង់ចាម​ =​ 1000000៛

2​ .​ ខ្ញុំបាទ​ ពាក់មី​ =400000៛

3​ .​ បងប្រុស​ ហេងឡុង​ =400000៛

4​ .​ ឧ​ ឡេងណាវាត្រា​ =400000៛

5​ .​ សំឡាញ់​ ហួតជា​ =400000៛

6​ .​ អ្នកនាង​ ខ្ញុង​ =400000៛

7​ .​ កញ្ញា​ កែវវត្តី​ =400000៛

8​ ក្រុមហ៊ុនអេតសឹលូសិនរៀលអុីស្ទេត =200000៛

9​ .​ ក្រុមជាងមាស​ បងប្អូនវិបុល​ =200000៛

10​ សប្បរសជនផ្សេងៗ​ =200000៛

​ សរុបថវិកាទាំងអស់ជូនលោកយាយ​ =​ 4000000៛"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរចំពោះលោកយាយ និងអរគុណដ៏សប្បុរសជនដែលបានជួយដល់លោកយាយកំសត់ម្នាក់នេះ៕


ប្រភព៖ Pek Mi CBS