ស៊ែរ១ ផ្លូវការហើយ ! ក្រោយពេលបាក់អាគារ សម្លាប់មនុស្សអស់ ២៨ នាក់រួចពេលនេះលោក យន្ត មីន ត្រូវបានចូលកាន់តំណែង ធំជារដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ផ្កាយ៤
ស៊ីហៀង
-

ភ្នំពេញ៖ លោក យន្ត មីន ដែលធ្លាប់ជាអតិតអភិបាលខេត្តព្រះសីហនុ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) មានតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៣ ខែ កក្កដា នេះ។

ដោយលោក យន្ត មីន បានលាលែងតំណែងដោយខ្លួនឯង បន្ទាប់ពីមានកំហុសរដ្ឋបាល ធ្វើអោយកើតមានឧបទ្ទវហេតុបាក់រលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលអោយស្លាប់មនុស្សចំនួន២៨នាក់និងរងរបួសចំនួន២៦នាក់ ។

សូមបញ្ចាក់ផងដែរថា​លោក យន្ត មីន បន្ទាប់ពីសម្តេចបានផ្លាសប្តូរចេញពីខេត្តព្រះសីហនុមក ពេលនេះ​ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើងឋារន្តនសក្តិជានាយឧត្តមសេនីយ៍ផ្កាយ៤ និង តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា