ជួយស៊ែរបន្តផង ! នៅមុននេះបន្តិច មានករណីបាក់សំណង់អាគារទៀតហើយ....
ស៊ីហៀង
-

ខេត្តព្រះសីហនុ ៖  កាលពីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ2019 បានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានកើតឡើងដោយសារតែសំណង់ឃ្លាំងធំ សង់ពីដែកប្រកស័ង្កសី មួយកន្លែង របស់អាជីវករជនជាតិចិន ដែលកំពុងសាងសង់ ស្ថិតនៅតាមផ្លូវបេតុងចុះពីចំណោតលោកយាយម៉ៅ ទៅភូមិថ្មី ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ត្រូវបានបាក់រលំរាបដល់ដី។

យា៉ងណាមិញសូមបញ្ចាក់ផងដែរថា នៅក្នុងហេតុការណ៍បាក់រលំសំណង់ឃ្លាំងរបស់ជនជាតិចិនដែលសង់ពីដែកនេះ​គឺនៅមិនទាន់ដឹងច្បាស់លាស់ទេថា បណ្តាលមកពីអ្វីឲ្យប្រាកដទេ ហើយនៅក្នុងការបាក់នេះមិនមានអ្នកណាម្នាក់រងរបួសទេ។